ស្ដេចអង់គ្លេស ចាយលុយជាង ៦លានដុល្លារ ទិញខុនដូមួយកន្លែងក្នុងតំបន់អ្នកមាននៅអាមេរិក

អន្តរជាតិ

ស្ដេចអង់គ្លេស King Charles បានចាយលុយប្រហែល ៦,៦លានដុល្លារ ទិញខុនដូមួយកន្លែង នៅតំបន់អភិជន ក្នុងសង្កាត់ Manhattan នៃសហរដ្ឋអាមេរិក។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Sky News។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ខុនដូរបស់ព្រះមហាក្សត្រអង់គ្លេស គឺមានទីតាំងនៅលើផ្លូវ 111 W. 57th St ក្នុងអគារ Steinway Hall ជាន់ទី១១ និមានបន្ទប់គេងចំនួន ៣ បន្ទប់ទឹក ៤ ខណៈកិច្ចកុងត្រាមួយនេះត្រូវបានដឹងថា បានបញ្ចប់ការទិញលក់កាលពីខែមិថុនា។

គួររំលឹកបន្តិចថា អគារSteinway Hall គឺមានបន្ទប់ខុនដូសរុបចំនយន ៦០បន្ទប់ ដែលបច្ចុប្បន្នបានលក់ចេញ ១៤បន្ទប់ហើយ និងសុទ្ធតែជាកម្មសិទ្ធរបស់កំពូលសេដ្ឋីៗ។

សូមជម្រាបដែរថា ស្ដេចអង់គ្លេស King Charles III គឺជាព្រះមហាក្សត្រ ដែលមានទ្រព្យសម្បត្តិច្រើនបំផុតមួយអង្គលើលោក ហើយបច្ចុប្បន្នទ្រង់ក៏មានអចលនទ្រព្យជាច្រើនកន្លែង សរុបជាសាច់ប្រាក់រាប់រយលានដុល្លារផងដែរ៕