សាខា ហ៊ួត ជា មួយចំនួនធំ នៅតែបន្តគាំទ្រ ឧកញ៉ា ហ៊ួត ជា បន្តដឹកនាំសិទ្ធចែកចាយ( FRANCHISE ) ហាងលក់សម្ភារៈសំណង់ទូទាំងប្រទេស

អាជីវកម្ម

ជាង៥ឆ្នាំ ម្ចាស់សាខាក្រុមហ៊ុន ហ៊ួត ជា កំពុងសប្បាយចិត្ត ជាមួយភាពជោគជ័យបន្តទៅមុខទៀត នូវវិស័យលក់គ្រឿងសំណង់ ។ ម្ចាស់សាខាលើសពី ៥ឆ្នាំមួយចំនួនបានលើកឡើងថា ៖ “រយៈពេលជាច្រើនឆ្នាំ ដែលទទួលបានភាពជោគជ័យមកដល់សព្វថ្ងៃនេះ គឺបានលោកឧកញ៉ា ហ៊ួត ជា តែងតែបណ្ដុះបណ្ដាល បង្ហាត់បង្រៀនជំនាញទីផ្សារ និងផ្នែកលក់សម្ភារៈសំណង់គ្រប់សាខា ធ្វើយ៉ាងណាឲ្យលក់ដាច់ ធ្វើយ៉ាងណាឲ្យអតិថិជនពេញចិត្ត និងក្រុមហ៊ុនមានតម្លៃសមរម្យ មានគុណភាព ទៅកាន់ដៃគូនិងអតិថិជនរបស់ខ្លួន ដូច្នេះហើយទើបមានអតិថិជនកាន់តែច្រើនបានគាំទ្រទៅលើក្រុមហ៊ុនរបស់លោកឧកញ៉ា ហ៊ួត ជា” ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

បច្ចុប្បន្ននេះ ក្រុមហ៊ុន ហ៊ួត ជា បានលក់សិទ្ធិចែកចាយ ( Franchise ) ទៅកាន់អតិថិជនចាប់ពី ១០០០ដុល្លារឡើងទៅក្នុងមួយសាខា ហើយក៏ទទួលបានការរីកចម្រើនជាបន្តបន្ទាប់។ មិនតែប៉ុណ្ណោះ ក្រុមហ៊ុនក៏បានផ្ដល់អត្ថប្រយោជន៍ជាច្រើន និងក្ដីស្រលាញ់ទៅកាន់អតិថិជន ដែលជាដៃគូចែកចាយរបស់ខ្លួន ជាពិសេសគឺការផ្ដល់ជូននូវសម្ភារៈដែលមានគុណភាពខ្ពស់ ទៅកាន់ដៃគូចែកចាយយកទៅលក់បន្ត។

សូមបញ្ជាក់ផងដែលថា ក្រុមហ៊ុន ហ៊ួត ជា ខូអិលធីឌី មានសាខាទូទាំង ២៥រាជធានីខេត្ត ហើយមានបេសកកម្មជួយដល់ក្រុមហ៊ុនអភិវឌ្ឍសំណង់ អ្នកប្រើប្រាស់សម្រេចនៅគម្រោងធំៗ ក៏ដូចជាទទួលបានផលិតផលមានគុណភាពប្រកបដោយភាពងាយស្រួយនិងទំនុកចិត្ត។ ហើយរហូតមកទល់សព្វថ្ងៃនេះក្រុមហ៊ុន បានពង្រីកសាខារបស់ខ្លួនរហូតដល់ ៥៦សាខានៅទូទាំងប្រទេសផ្នែកផ្គត់ផ្គង់ និងចែកចាយសម្ភារៈសំណង់គ្រប់ប្រភេទ៕