Moderna Inc បានក្លាយជាក្រុមហ៊ុនឱសថទី២របស់សហរដ្ឋអាមេរិកដែលបញ្ចេញទិន្នន័យពីការសិក្សាដ៏ធំមួយស្តីពីវ៉ាក់សាំងពិសោធន៍របស់ខ្លួនដោយនិយាយថា វាមានប្រសិទ្ធិភាព៩៤,៥ភាគរយប្រឆាំងនឹងជំងឺកូវីដ១៩។
វានឹងស្វែងរកការអនុញ្ញាតឲ្យប្រើប្រាស់ជាបន្ទាន់ពីរដ្ឋបាលចំណីអាហារនិងឪសថអាមេរិកនៅពេលដែលវាបង្ហាញទិន្នន័យសុវត្ថិភាពបន្ថែមទៀតដែលគេរំពឹងថានឹងចេញនៅចុងខែនេះ។
ការវិភាគដំបូងរបស់វាត្រូវបានផ្អែកទៅលើ៩៥ករណីនៃជំងឺកូវីដ១៩ដែលក្នុងនោះ៩០ករណីបានទទួលការប្រើថ្នាំ Placebo ខណៈ៥ករណីទទួលវ៉ាក់សាំង។
មានករណីធ្ងន់ធ្ងរចំនួន១១នៅក្នុងក្រុមប្រើថ្នាំ Placebo និងគ្មានសោះក្នុងចំណោមអ្នកដែលត្រូវបានចាក់វ៉ាក់សាំង។
លទ្ធផលនេះបានបញ្ចេញ មួយសប្តាហ៍បន្ទាប់ពីក្រុមហ៊ុន Pfizer Inc និងដៃគូអាល្លឺម៉ង់ BioNTech SE និយាយថា វ៉ាក់សាំងពិសោធន៍របស់ពួកគេមានប្រសិទ្ធភាពជាង៩០ភាគរយដោយផ្អែកលើទិន្នន័យដំបូង។
ប្រភព៖ Reuter