មហាសេដ្ឋី Elon Musk សំងំឧបត្ថម្ភប្រាក់ ដល់ក្រុមគាំទ្រលោកដូណាល់ ត្រាំ

អន្តរជាតិ

គេហទំព័រ Reuters បានរាយការណ៍ថា មហាសេដ្ឋីមានបំផុតលើលោក Elon Musk កំពុងសំងំឧបត្ថម្ភប្រាក់ ដល់ក្រុមអ្នកគាំទ្របេក្ខភាពប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ដែលមានឈ្មោះថា America PAC។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ទំហំទឹកប្រាក់ដែលមេធំ Tesla បានផ្ដល់ឲ្យក្រុម PAC មិនត្រូវបានទម្លាយឲ្យដឹងជាសាធារណៈឡើយ ក៏ប៉ុន្តែគេគ្រាន់តែបង្ហើបឲ្យដឹងថា វាមានទំហំច្រើនគួរសម ខណៈក្រុម PAC នេះគឺទទួលទឹកប្រាក់ឧបត្ថម្ភមិនកំណត់ឡើយ អោយតែផ្គត់ផ្គង់ ដើម្បីធ្វើនយោបាយ។

សូមជម្រាបដែរថា មហាសេដ្ឋី Elon Musk កន្លងមក តែងតែចេញមុខប្រឆាំងនូវគោលនយោបាយ ដឹកនាំប្រទេសរបស់ប្រធានាធិបតីអាមេរិក ចូ បៃដិន ដូច្នេះបានជាលោកគាំទ្រដល់លោក ដូណាល់ ត្រាំ ក្នុងការឈរឈ្មោះជាប្រធានាធិបតីអាមេរិកអាណត្តិថ្មី៕