អ្នកឧកញ៉ា សួរ វីរៈ៖ ការកសាងកំណើនសេដ្ឋកិច្ចជាតិ ចាប់ផ្តើមគិតគូរពីការបណ្តុះបណ្តាលធនធានមនុស្ស

ជុំវិញ​ឧកញ៉ា

អ្នកឧកញ៉ា សួរ វីរៈ អគ្គនាយកក្រុមហ៊ុន វីរៈ ប៊ុនថាំ អេចប្រេស យល់ឃើញ​ថា ការកសាងកំណើនសេដ្ឋកិច្ចជាតិ សីលធម៌សង្គម ការផ្លាស់ប្តូរផ្នត់គំនិត និងការកសាងកេរ្តិ៍ឈ្មោះប្រទេស គួរតែ​ចាប់ផ្តើម​គិតគូរ​ពីការបណ្តុះ​បណ្តាល​ធនធាន​មនុស្ស​ ចាប់ពីពេលនេះ​តទៅ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

កាលពីពេលថ្មីៗនេះ អ្នកឧកញ៉ា សួរ វីរៈ បាន​អញ្ជើញ​ចុះ​ទៅ​ធ្វើកិច្ចការងារ​សប្បុរសធម៌​ នៅ​សាលាបឋមសិក្សា​មួយ​កន្លែង ហើយពេលនោះ​មាន​កុមារ៉ាកុមារីសិស្ស​សាលា​តូចៗ​មួយ​ក្រុម បាន​សំពះ​ស្នើសុំ​អគារសាលារៀន​ថ្មី ពី​រូបលោក។

នៅលើបណ្តាញសង្គមហ្វេសប៊ុក នាព្រឹកថ្ងៃទី១៥ ខែកក្កដានេះ អ្នកឧកញ៉ា សួរ វីរៈ បាន​បង្ហោះរូបថត​ភ្ជាប់​ជាមួយ​​នឹង​ខ្លឹមសារ​ដូច្នេះថា៖ “កុំច្រលំថាជនជាតិជប៉ុនអី គឺខ្ញុំទេ អំឡុងពេលដែលពួកគាត់ស្នើសុំ​អគារ​សាលារៀន​ថ្មី។ ពួកគាត់ពិតជាឆ្លាត និងក្លាហានជាងអ្វីដែលខ្ញុំគិតដល់ទៅទៀត។ សម្រាប់ខ្ញុំ​ការកសាងកំណើន​សេដ្ធកិច្ចជាតិ ការកែប្រែសីលធម៌សង្គម ការផ្លាស់ប្តូរផ្នត់គំនិត ការកសាងកេរ្តិ៍ឈ្មោះប្រទេស យើងទាំងអស់​គ្នាគួរចាប់ផ្តើមគិតគូរដល់ការបណ្តុះធនធានមនុស្សពីឥឡូវនេះ”។ គ្រួសារវីរ:ប៊ុនថាំ ដើម្បីប្រជាជនកម្ពុជា និងប្រទេសកម្ពុជា”។

សូមជម្រាបថា អ្នកឧកញ៉ា សួរ វីរៈ ជាម្ចាស់ក្រុមហ៊ុន វិរៈប៊ុនថាំ គ្រុប ដែលបច្ចុប្បន្ន​មានក្រុមហ៊ុន​​បុត្រសម្ព័ន្ធ​ដូចជា៖ រថយន្តជួលប្រណិត, រថយន្ត​ក្រុង​ប្រណិត និង Air Bus, រថយន្តគ្រែគេងយប់​ប្រណិត​ដំបូងគេ​ក្នុងប្រទេស​តាំងពីឆ្នាំ២០០៦, រថយន្ត​សម្រាប់​ដឹក​ទំនិញ, ទូកល្បឿនលឿន Buva Sea, សណ្ឋាគារ រីសត ដូចជា Tube Resort, Sandy Beach Bungalows, Koh Sdach Resort, Eden Beach Resort, Sarasea Bodega, Pidoma, Romdoul Kirirom និងកោះអភិជន រីសត។ នាពេលឆាប់ៗនេះ ក្រុមហ៊ុន​ក៏​នឹងមាន​ជា​ប្រភេទ​ផ្លូវអាកាស SeaPlanes (VET Airway) ស្របតាម​តម្រូវការ​របស់​អតិថិជន​ផង​ដែរ៕