អ្នកឧកញ៉ា ហេង សៀ ប្រធានកិត្តិយសមូលនិធិអប់រំកុមារ នៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៤ បានផ្ដល់ការឧបត្ថម្ភដល់សិស្សក្រីក្រចំនួន ៤នាក់ នៅសាលាបឋមសិក្សាសម្ដេចតេជោ ហ៊ុន សែន មេសរជ្រៃ ស្ថិតនៅភូមិអូរបេង ឃុំមេសរជ្រៃ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម។
សិស្សក្រីក្រចំនួន ៤នាក់ ដែលទទួលបានការឧបត្ថម្ភរួមមាន៖ ១.កុមារី ងីម រឹនថន អាយុ១១ឆ្នាំ រៀនថ្នាក់ទី៣ ក, ២.កុមារី ស៊ីថា ចាន់តា អាយុ១២ឆ្នាំ រៀនថ្នាក់ទី ៦, ៣.កុមារី ធី ស្រីនី អាយុ១៤ ឆ្នាំ រៀនថ្នាក់ទី ១, ៤.កុមារ៉ា ហន ប្រុសពៅ អាយុ ១២ឆ្នាំ រៀនថ្នាក់ទី១។ ក្នុងនោះម្នាក់ៗទទួលបាន កង់១គ្រឿង អង្ករ១បេ(៥០គក) ត្រីខកំប៉ុង១យួរ សៀវភៅ១០ក្បាល (២០០ទំព័រ) ប៊ិក១ប្រអប់ សម្លៀកបំពាក់រៀន ២សម្រាប់ ព្រមទាំងថវិកា ចំនួន ១០ម៉ឺនរៀល។
បន្ថែមពីនោះ អ្នកឧកញ៉ា បានឧបត្ថម្ភបន្ថែមទៅលើកុមារចំនួន៣នាក់ ឱ្យទទួលបានប្រាក់ឧបត្ថម្ភជាប្រចាំខែ (១ខែ ចំនួន ១០ម៉ឺនរៀល) រយៈពេល១ឆ្នាំ ចាប់រាប់ពីខែសីហា ឆ្នាំ២០២៤ តទៅ។
សូមជម្រាបថា អ្នកឧកញ៉ា ហេង សៀ និងលោកជំទាវ តែងតែចូលរួមបរិច្ចាគទ្រព្យធនផ្ទាល់ខ្លួនជូនដល់កម្មវិធីសប្បុរសជាច្រើន ពិសេសកាកបាទក្រហមកម្ពុជា និងចូលរួមឧបត្ថម្ភថវិកាជួយដល់យុទ្ធនាការផ្សេងៗ របស់ប្រមុខរាជរដ្ឋាភិបាល៕