PAC៖ មហាសេដ្ឋី Elon Musk នឹងបរិច្ចាគប្រាក់ ៤៥លានដុល្លាររៀងរាល់ខែ គាំទ្រដល់ដូណាល់ ត្រាំ

អន្តរជាតិ

ក្រុមអ្នកគាំទ្រលោក ដូណាល់ ត្រាំ ដែលមានឈ្មោះថា America PAC បានបង្ហើបថា មហាសេដ្ឋី Elon Musk នឹងបរិច្ចាគទឹកប្រាក់ ៤៥លានដុល្លារជារៀងរាល់ខែ ដើម្បីគាំទ្រដល់បេក្ខភាពប្រធានាធិបតី តំណាងឲ្យគណបក្សសាធារណរដ្ឋរូបនេះ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Wall Street Journal។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

កន្លងមក មេធំ Tesla គឺជាអ្នកគាំទ្រគណបក្សប្រជាធិបតេយ្យ ក៏ប៉ុន្តែមួយរយៈចុងក្រោយនេះ លោកបានបង្ហាញការមិនពេញចិត្តជាមួយការដឹកនាំ របស់គណបក្សប្រជាធិបតេយ្យ ជាពិសេសលើការសម្រេចចិត្ត ចំពោះជម្លោះព្រំដែន និងគ្មានផែនការច្បាស់លាស ដល់ការគាំទ្រចំពោះសហជីពការងារជាដើម។

សូមជម្រាបបន្ថែមថា ប៉ុន្មានខែចុងក្រោយនេះ Elon Musk តែងតែចេញមុខប្រឆាំងនូវចំណាត់ការរបស់រដ្ឋបាលប្រធានាធិបតីអាមេរិក ចូ បៃដិន និងគាំទ្រដល់លោក ដូណាល់ ត្រាំ តួយ៉ាងលោកបានបង្ហោះសារជូនពរលោក ត្រាំ ឲ្យឆាប់ជាសះស្បើយពីរបួស ជាមួយនឹងការគាំទ្ររូបលោកពេញទំហឹង ក្នុងការបោះឆ្នោតនាខែវិច្ឆិកាខាងមុខនេះ៕