លោកស្រី ឆេង ស្រីរ័ត្ន ហៅ មាំមី Love Riya សូមក្រាបថ្វាយបង្គំអរព្រះគុណព្រះមហាក្សត្រ ដែលបានផ្តល់គោរមងារ «ឧកញ៉ា»

ជុំវិញ​ឧកញ៉ា

លោកស្រី ឆេង ស្រីរ័ត្ន ដែលមហាជនភាគច្រើនហៅថា មាំមី Love Riya ​បាន​​បង្ហោះសារ​សូមក្រាបថ្វាយបង្គំ​សម្តែង​នូវ​សេចក្តីអំណរអរព្រះគុណ យ៉ាងជ្រាលជ្រៅបំផុតចំពោះព្រះមហាក្សត្រ ដែលបានចេញព្រះរាជក្រឹត្យ​ត្រាស់​បង្គាប់ផ្តល់គោរមងារ​ដល់ខ្លួន​ជា «ឧកញ៉ា»។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បាន​ត្រាស់​បង្គាប់ផ្ដល់គោរមងារ លោកស្រី ឆេង ស្រីរ័ត្ន ជា «ឧកញ៉ា» កាលពី​ថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២៤ តាម​សេចក្តីក្រាបបង្គំទូលថ្វាយ​របស់​សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា។

បន្ទាប់ពីទទួលបានគោរមងារដ៏ឧត្តុងឧត្តមនេះ កាលពីពេលថ្មីៗនេះ លោកស្រី ឆេង ស្រីរ័ត្ន បាន​បង្ហោះសារ​លើ​បណ្តាញ​សង្គមហ្វេសប៊ុក យ៉ាងដូច្នេះថា៖ “​ទូលព្រះបង្គំនាងខ្ញុំ ឆេង ស្រីរ័ត្ន សូមក្រាបថ្វាយបង្គំ​សម្តែងនូវ​សេចក្តី​អំណរអរព្រះគុណ យ៉ាងជ្រាលជ្រៅបំផុតចំពោះព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ដែលបានចេញព្រះរាជក្រឹត្យត្រាស់ បង្គាប់ផ្តល់គោរមងារ​ដល់ទូលព្រះ​បង្គំនាងខ្ញុំ ជា «ឧកញ៉ា» ។ នាងខ្ញុំសូមគោរពអរគុណ ដល់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រី អ្នកនាង កញ្ញា ជាសាច់ញាតិបងប្អូន មិត្តភក្តិ ដែលបានផ្ញើសារ ចូលរួមអបអរសាទរនាងខ្ញុំ”។

សូមជម្រាបថា លោកស្រី ឆេង ស្រីរ័ត្ន ជាសហគ្រិនស្ត្រី ដ៏លេចធ្លោរមួយរូប​ ក្នុងវិស័យលក់ផលិតផល​ថែរក្សា​សម្រស់​តាមអនឡាញ ដែលកំពុងរួមចំណែកផ្ដល់ការងារជាច្រើនកន្លែងជូនបុគ្គលិក ហើយលោកស្រីឧកញ៉ា ក៏ជាអ្នកជំនួញចូលចិត្តធ្វើបុណ្យ ចែកទាន ជួយអ្នកខ្វះខាតជីវភាព ចាស់ជរា និងចូលរួមសកម្មភាពសប្បុរសធម៌​យ៉ាងសកម្មក្នុងសង្គមផងដែរ៕