កាដូថ្មីសម្រាប់ប្រជាជនកោះស្ដេច! អ្នកឧកញ៉ា សួរ វីរៈ នឹងរៀបចំកំពង់ផែទេសចរកោះស្ដេចគំរូ និងដំបូងគេនៅកម្ពុជា

ជុំវិញ​ឧកញ៉ា

នៅក្នុងឆ្នាំថ្មី ឆ្នាំ២០២៤នេះ អ្នកឧកញ៉ា សួរ វីរៈ អគ្គនាយកក្រុមហ៊ុន វីរៈ ប៊ុនថាំ អេចប្រេស និងផ្ដល់ជូនកាដូ​ថ្មី​ដល់ប្រជាជនរស់នៅកោះស្ដេច ដោយអ្នកឧកញ៉ានឹងរៀបចំកំពង់ផែទេសចរកោះស្ដេចគំរូ និងដំបូងគេ​នៅ​កម្ពុជា។ នេះបើតាមការឱ្យដឹងពីអ្នកឧកញ៉ា សួរ វីរៈ នៅលើបណ្ដាញសង្គមផ្ទាល់ខ្លួន នាព្រឹកថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៤។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

អ្នកឧកញ៉ា សួរ វីរៈ បានលើកឡើងថា ក្តីស្រម៉ៃរបស់ខ្ញុំគឺចង់ឃើញកំពង់ផែទេសចរកោះស្តេចគំរូ និងដំបូងគេ​នៅ​កម្ពុជា។ កាដូថ្មីសម្រាប់ប្រជាជនកោះស្តេច និងភ្ញៀវទេសចរដែលមកកំសាន្តនៅតំបន់ប្រជុំកោះ កោះស្តេច ខេត្តកោះកុង។

អ្នកឧកញ៉ា ក៏បានថ្លែងអំណរគុណដល់អាជ្ញាធរដែនដីដែលតែងតែគិតពីសុខទុក្ខប្រជាជន និងទេសចរណ៍ ព្រមទាំងការអភិវឌ្ឍក្នុងសហគមន៍។

បើតាមការបញ្ជាក់របស់អ្នកឧកញ៉ា សួរ វីរៈ កំពង់ផែទេសចរថ្មីនឹងនាំមកនូវ កំពង់ផែប្រកបដោយសុវត្តភាព និងសោភ័ណ្ឌភាព មានហាងបាយ ហាងកាហ្វេ បន្ទប់ទឹកអនាម័យប្រកបដោយស្តង់ដាខ្ពស់, ចំណតសុវត្ថិភាព​សម្រាប់រថយន្តគ្រប់ប្រភេទ, ហាងលក់គ្រឿងសមុទ្រស្រស់ៗគ្រប់ប្រភេទ និងតម្លៃសមរម្យ, ផលិតផលក្នុងតំបន់​ដែលជាស្នាដៃរបស់សហគមន៍, មានសួនសាធារណ:និងកន្លែងរងចាំប្រកបដោយផាសុខភាព បន្ថែមទៀតនោះ ក៏មានតូបអង្គុយលេងមាត់ឆ្នេរ ជាមួយអារម្មណ៍ស្រស់ស្រាយផងដែរ។ ក្រុមហ៊ុន វីរៈ ប៊ុនថាំ ចូលរួមអភិវឌ្ឍន៍​វិស័យ​ទេសចរណ៍ និងជួយគាំទ្រដល់សហគមន៍។ ចូលរួមអភិវឌ្ឍន៍ប្រទេស តាមរយៈការស្វែងរកចំណូល​ជូនដល់សហគមន៍។

សូមជម្រាបថា អ្នកឧកញ៉ា សួរ វីរៈ ជាម្ចាស់ក្រុមហ៊ុន វិរៈប៊ុនថាំ គ្រុប ដែលបច្ចុប្បន្នមានក្រុមហ៊ុនបុត្រ​សម្ព័ន្ធ​ដូចជា៖ រថយន្តជួលប្រណិត, រថយន្តក្រុងប្រណិត និង Air Bus, រថយន្តគ្រែគេងយប់ប្រណិតដំបូងគេក្នុង​ប្រទេស​តាំងពីឆ្នាំ២០០៦, រថយន្តសម្រាប់ដឹកទំនិញ, ទូកល្បឿនលឿន Buva Sea, សណ្ឋាគារ រីសត ដូចជា Tube Resort, Sandy Beach Bungalows, Koh Sdach Resort, Eden Beach Resort, Sarasea Bodega, Pidoma, Romdoul Kirirom និងកោះអភិជន រីសត។ នាពេលឆាប់ៗនេះ ក្រុមហ៊ុនក៏នឹងមានជា​ប្រភេទ​ផ្លូវអាកាស SeaPlanes (VET Airway) ស្របតាមតម្រូវការរបស់អតិថិជនផងដែរ៕