កាលពីថ្ងៃទី១៦ ខែកក្កដា មហាសេដ្ឋីមានបំផុតលើលោក Elon Musk បានប្រកាសថា លោកនឹងផ្លាស់ប្ដូរទីស្នាក់ការកណ្ដាល របស់ក្រុមហ៊ុន SpaceX និង X ពីរដ្ឋកាលីហ្វ័រញ៉ា ទៅកាន់រដ្ឋតិចសាស់។
យោងតាមការចុះផ្សាយពីសារព័ត៌មាន Reuters បានបង្ហាញថា ការប្ដូរទីតាំងក្រុមហ៊ុននេះ កើតឡើងបន្ទាប់ពីរដ្ឋាភិបាលអាមេរិកអនុម័តច្បាប់ថ្មី តម្រូវឲ្យគ្រូតាមសាលារៀនផ្សេងៗ ជូនដំណឹងដល់អាណាព្យាបាល បើសិនជាកូនៗរបស់ពួកគេកែប្រែភេទនៅក្នុងឯកសារសាលា ឬក៏បង្ហាញសញ្ញាណស្រលាញ់ភេទដូចគ្នាជាដើម។
បន្ទាប់ពីច្បាប់ថ្មីនេះបានបញ្ចេញឲ្យប្រើប្រាស់ មហាសេដ្ឋី Elon Musk ហាក់មិនពេញចិត្តជាខ្លាំង ដោយលោកប្រដូចថា វាហាក់ដូចជាការរើសអើងភេទ ចំពោះអ្នកស្រលាញ់ភេទដូចគ្នា។
សូមជម្រាបដែរថា បច្ចុប្បន្ន Elon Musk គឺកំពុងផ្លាស់ប្ដូរទីតាំងក្រុមហ៊ុនរបស់ខ្លួនមួយភាគធំ ពីរដ្ឋកាលីហ្វ័រញ៉ា ទៅកាន់រដ្ឋតិចសាស់ តួយ៉ាងក្រុមហ៊ុន Tesla មានទីស្នាក់ការកណ្ដាលដំបូងនៅរដ្ឋកាលីហ្វ័រញ៉ាក្នុងឆ្នាំ២០០៣ តែបានផ្លាស់ប្ដូរទៅរដ្ឋតិចសាស់ ក្នុងឆ្នាំ២០២១៕