ព្រះរាជអាជ្ញាកូរ៉េខាងត្បូង ស្នើសុំដីការចាប់ខ្លួនមហាសេដ្ឋីម្នាក់ ជុំវិញករណីក្លែងបន្លំផ្សារហ៊ុន

អន្តរជាតិ

ព្រះរាជអាជ្ញាកូរ៉េខាងត្បូង កំពុងស្នើសុំដីការចាប់ខ្លួនមហាសេដ្ឋី Brian Kim ដែលជាស្ថាបនិកក្រុមហ៊ុន Kakao Corp ជុំវិញករណីក្លែងបន្លំទិន្នន័យផ្សារហ៊ុន។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Time។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ការិយាល័យ​រដ្ឋអាជ្ញា​សង្កាត់​សេអ៊ូល​ខាងត្បូង កំពុងដាក់សំណើទៅកាន់តុលាការ ដើម្បីឃាត់ខ្លួនមហាសេដ្ឋីម្នាក់នេះ បន្ទាប់ពីបើកការស៊ើបអង្កេតជុំវិញករណីបន្លំតម្លៃផ្សារហ៊ុន អំឡុងពេលដេញថ្លៃទិញយកក្រុមហ៊ុន SM Entertainment Co. កាលពីឆ្នាំ២០២៣។

ទន្ទឹមនឹងនោះ អ្នកនាំពាក្យតុលាការក៏បានទម្លាយឲ្យដឹងថា តុលាការនឹងសម្រេចចិត្តជុំវិញសំណើរបស់ព្រះរាជអាជ្ញា បន្ទាប់ពីពួកគេសិក្សាឲ្យបានលំអិតពីរឿងរ៉ាវមួយនេះ។

សូមជម្រាបដែរថា លោក Brian Kim គឺជាមហាសេដ្ឋីកូរ៉េខាងត្បូង ដែលមានទ្រព្យសម្បត្តិប្រហែល ៣,៦ពាន់លានដុល្លារ ហើយកម្មវិធី Kakao របស់លោក គឺត្រូវបានប្រើប្រាស់ជាបណ្ដាញសង្គមយ៉ាងទូលំទូលាយទូទាំងប្រទេសថែមទៀត៕