ធនាគារ ADB យល់ព្រមផ្ដល់កម្ចីជាង ២៤០លានដុល្លារដល់ធនាគារក្នុងស្រុកឥណ្ឌា

អន្តរជាតិ

ធនាគារអភិវឌ្ឍអាស៊ី ហៅកាត់ ADB បានយល់ព្រមផ្ដល់ប្រាក់កម្ចីប្រហែល ២៤០,៥លានដុល្លារ ដល់ធនាគារនៅក្នុងប្រទេសឥណ្ឌា ដើម្បីយកថវិកាទាំងនោះទៅបង្កើតប្រព័ន្ធបន្ទះសូឡា នៅតាមផ្ទះប្រជាជន។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Xinhua។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ធនាគារចំនួន ២នៅប្រទេសឥណ្ឌា ដែលនឹងទទួលបានកម្ចីមួយនេះគឺមានដូចជា ធនាគារនៃរដ្ឋឥណ្ឌា (SBI) និងធនាគារជាតិកសិកម្ម និងការអភិវឌ្ឍន៍ជនបទ (NABARD) ដើម្បីអាចផ្ដល់កម្ចីត ដល់ប្រជាជនមានលទ្ធភាពបំពាក់បន្ទះសូឡាតាមដំបូលផ្ទះ។

ADB បាននិយាយថា ធនាគារ SBI នឹងទទួលបានកម្ចី ៩០,៥លានដុល្លារ ពីមូលនិធិបច្ចេកវិទ្យាស្អាត (CTF) ខណៈធនាគារ NABARD នឹងទទួលបានកម្ចី ១៥០លានដុល្លារ ដោយ ៨០លានដុល្លារពីកញ្ចប់ទឹកប្រាក់ធនាគារ ADB ផ្ទាល់ និង៧០លានដុល្លារទៀត ពីមូលនិធិ CTF។

សូមជម្រាបដែរថា ADB បានបន្ថែមថា ការដំឡើងប្រព័ន្ធសូឡានៅលើដំបូលអាចផ្តល់អត្ថប្រយោជន៍ ដល់ប្រព័ន្ធចែកចាយថាមពលទាំងមូល ដោយកាត់បន្ថយបន្ទុកបច្ចេកទេស និងប្រតិបត្តិការនានា៕