ក្រុមហ៊ុនមហាសេដ្ឋី Mark Zuckerberg គ្រោងទិញភាគហ៊ុន ៥% ពីក្រុមហ៊ុនវែនតាខ្នាតយក្សមួយ

អន្តរជាតិ

ក្រុមហ៊ុន Meta Platforms របស់មហាសេដ្ឋី Mark Zuckerberg កំពុងស្ថិតនៅក្នុងការចរចា ទិញយកភាគហ៊ុនចំនួន ៥% ពីក្រុមហ៊ុន EssilorLuxottica ដែលជាអ្នកផលិតវែនតា Ray-Ban ដែលល្បីល្បាញទូទាំងសកលលោក។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាមការចុះផ្សាយពីគេហទំព័រ WSJ បានបង្ហាញថា បើទោះជាក្រុមហ៊ុន Meta មិនបានបង្ហើបពីទំហំចំណាយ សម្រាប់ការទិញយកភាគហ៊ុននេះក្ដី តែភាគហ៊ុន ៥% នោះ គឺអាចមានតម្លៃប្រហែល ៤,៧ពាន់លានដុល្លារ បើសង្កេតតាមតម្លៃក្រុមហ៊ុនវែនតាមួយនេះ។

គួររំលឹកបន្តិចថា កន្លងមកក្រុមហ៊ុនទាំង ២នេះ ក៏ធ្លាប់ចាប់ដៃគូ បង្កើតនូវវែនតាឆ្លាតវៃ ដែលមានឈ្មោះថា Ray-Ban Meta ដែលបំពាក់នូវបច្ចេកវិទ្យា Meta AI នៅក្នុងឆ្នាំ២០២១ ហើយវាក៏ជាផលិតផលសំខាន់មួយ របស់ក្រុមហ៊ុនមហាសេដ្ឋីអាមេរិក Mark Zuckerberg ផងដែរ។

សូមជម្រាបដែរថា ក្រុមហ៊ុនបច្ចេកវិទ្យាធំៗជាច្រើន កំពុងព្យាយាមអភិវឌ្ឍបច្ចេកវិទ្យាទំនើប ដែលអាចផ្សារភ្ជាប់រវាងពិភពសិប្បនិមិត្ត និងការពិត តួយ៉ាងដូចជាក្រុមហ៊ុន Apple បានបង្កើតឧបករណ៍ Apple Vision ខណៈក្រុមហ៊ុន Meta វិញ កំពុងសំងំអាប់ដែតបច្ចេកវិទ្យា Virtual Reality របស់ខ្លួន ឲ្យកាន់តែទំនើប៕