មេដឹកនាំកំពូលកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានស្វាគមន៍ចំពោះការមកដល់ របស់អនុរដ្ឋមន្ត្រីក្រសួងការពារជាតិរុស្ស៊ី លោក Aleksey Krivoruchko និងបានបង្ហើបពីគម្រោងកិច្ចសហប្រតិបត្តិការផ្នែកយោធាថែមទៀត។
សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព
យោងតាមការចុះផ្សាយពីគេហទំព័រ Reuters បានបង្ហាញថា ភាគីរុស្ស៊ីក៏បានបង្ហាញការយល់ឃើញដូចគ្នា ដោយលោក Krivoruchko អះអាងថា ប្រទេសទាំង២ គួរតែពង្រឹងកិច្ចសហប្រតិបត្តិការផ្នែកយោធា ដើម្បីសន្តិសុខជាតិរៀងៗខ្លួន។
គួររំលឹកដែរថា ប្រទេសកូរ៉េខាងជើង និងរុស្ស៊ី បានពង្រឹងកិច្ចសហប្រតិបត្តិការជាមួយគ្នាយ៉ាងខ្លាំង តាំងពីមេដឹកនាំប្រទេសទាំង២ បានជួបមុខគ្នាផ្ទាល់កាលពីឆ្នាំមុន ដែលធ្វើឲ្យមហាអំណាចលោកខាងលិចមានការព្រួយបារម្ភ ពីទំនាក់ទំនងយោធាប្រទេសទាំង២នេះជាខ្លាំង៕