ក្រុមហ៊ុន Berkshire Hathaway របស់មហាសេដ្ឋី Warren Buffett បានលក់ចេញភាគហ៊ុននៃធនាគារ Bank of America កាលពីថ្ងៃទី២០ ខែកក្កដា ក្នុងទំហំទឹកប្រាក់ប្រហែល ១,៤៨ពាន់លានដុល្លារ។
សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព
យោងតាមការចុះផ្សាយពីគេហទំព័រ Reuters បានបង្ហាញថា បន្ទាប់ពីលក់ភាគហ៊ុននេះហើយ ក្រុមហ៊ុន Berkshire នៅសល់ភាគហ៊ុនប្រហែល ៩៩៩លានហ៊ុនទៀត នៅក្នុងធនាគារខ្នាតយក្សអាមេរិកមួយនេះ។
គួររំលឹកបន្តិចថា ក្រុមហ៊ុនរបស់បិតាវិនិយោគិន Warren Buffett បានចាប់ផ្ដើមបណ្ដាក់ទុន ជាមួយធនាគារ Bank of America កាលពីឆ្នាំ២០១១ ដោយបានទិញភាគហ៊ុនចំនួន ៥ពាន់លានដុល្លារ ហើយវាត្រូវបានចាត់ទុកថា ជាការវិនិយោគដ៏ជោគជ័យមួយរបស់ក្រុមហ៊ុន Berkshire Hathaway ផងដែរ៕