បេក្ខជនប្រធានាធិបតីរបស់គណបក្សសាធារណរដ្ឋ លោក ដូណាល់ ត្រាំ បាននិយាយកាលពីថ្ងៃទី២១ ខែកក្កដាថា អនុប្រធានធិបតីអាមេរិក លោកស្រី Kamala Harris នឹងងាយស្រួលក្នុងការផ្តួលជាង សម្រាប់ការបោះឆ្នោតនាខែវិច្ឆិកាខាងមុខ បន្ទាប់ពីប្រធានាធិបតី លោក ចូ បៃដិន ប្រកាសបោះបង់សិទ្ធិឈរឈ្មោះក្នុងតំណែងនេះ។
លោក ត្រាំ បាននិយាយប្រាប់ទៅកាន់សារព័ត៌មាន CNN ថា៖ “លោកស្រី Harris នឹងងាយស្រួលក្នុងការផ្តួលជាងលោក ចូ បៃដិន”។
បេក្ខជនប្រធានាធិបតីរបស់គណបក្សសាធារណរដ្ឋរូបនេះ ក៏បានប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយសង្គម ដើម្បីវាយប្រហារទៅលើលោក បៃដិន និងលោកស្រី Harris ផងដែរ និងថែមទាំងបានលើកឡើងថា លោក បៃដិន មិនសមក្នុងការបន្តធ្វើជាប្រធានាធិបតីទៀតឡើយ។
ជម្រាបជូនថា លោក បៃដិន បានសម្រេចបញ្ចប់យុទ្ធនាការស្វែងរកសន្លឹកឆ្នោតរបស់លោក កាលពីថ្ងៃអាទិត្យ បន្ទាប់ពីសមាជិកបក្សប្រជាធិបតេយ្យ លែងជឿជាក់ទៅលើស្មារតី និងសមត្ថភាពរបស់លោក ក្នុងការផ្តួលលោក ត្រាំ។ ហើយលោក បៃដិន ក៏បានងាកទៅគាំទ្រលោកស្រី Harris ដើម្បីជំនួសរូបលោកជាបេក្ខជនប្រធានាធិបតីរបស់បក្សវិញ៕