ប្រមុខការទូតអ៊ុយក្រែន គ្រោងបំពេញទស្សនកិច្ចទៅចិន ដើម្បីស្វែងរកដំណោះស្រាយបញ្ចប់សង្គ្រាម

អន្តរជាតិ

រដ្ឋមន្ត្រីការបរទេសអ៊ុយក្រែន លោក Dmytro Kuleba នឹងចាប់ផ្ដើមដំណើរទស្សនកិច្ចទៅកាន់​ប្រទេសចិន ក្រោមការអញ្ជើញពីរដ្ឋាភិបាលក្រុងប៉េកាំង ដើម្បីពិភាក្សាគ្នាពីដំណោះស្រាយបញ្ចប់សង្គ្រាម ជាមួយប្រទេសរុស្ស៊ី។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាមការចុះផ្សាយពីសារព័ត៌មាន Reuters បានបង្ហាញថា ប្រមុខការទូតអ៊ុយក្រែនរូបនេះ នឹងជួបជជែកគ្នាជាមួយរដ្ឋមន្ត្រីការបរទេស លោក វ៉ាង យី ដើម្បីស្វែងរកដំណោះស្រាយដ៏ល្អប្រសើរមួយ អំឡុងពេលបំពេញទស្សនកិច្ចទៅកាន់មហាអំណាចចិន ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៥ ខែកក្កដា។

ទន្ទឹមនឹងនេះ គេហទំព័រផ្លូវការរបស់ក្រសួងការបរទេសអ៊ុយក្រែនក៏បានចេញលិខិតមួយថា៖ គោលដៅចម្បងនៃកិច្ចពិភាក្សាមួយនេះ គឺដើម្បីស្វែងរកវិធីសាស្ត្របញ្ឈប់ការវាយលុកពីរុស្ស៊ី និងការរួមចំណែកពីចិន ដើម្បីអាចឈានដល់ការបញ្ចប់សង្គ្រាមដោយសន្តិភាព។

សូមជម្រាបដែរថា សង្គ្រាមរវាងរុស្ស៊ី និងអ៊ុយក្រែន បានអូសបន្លាយអស់រយៈពេលជិត ២៩ខែហើយ ដោយមួយរយៈចុងក្រោយនេះ អ៊ុយក្រែនព្យាយាមរកគ្រប់វិធីសាស្ត្របញ្ចប់សង្គ្រាម ដោយបានបង្កើតនូវកិច្ចប្រជុំសន្តិភាពដ៏ធំមួយ ក៏ប៉ុន្តែមិនត្រូវបានចូលរួមដោយប្រទេសចិន និងរុស្ស៊ីឡើយ៕