ក្រុមហ៊ុនបង្កើតថ្មីមួយ សម្រេចបដិសេធមិនលក់ក្រុមហ៊ុនតម្លៃ ២៣ពាន់លានដុល្លារ ទៅឲ្យ Google ឡើយ

អន្តរជាតិ

ក្រុមហ៊ុនជំនាញលើផ្នែកសន្តិសុខប្រព័ន្ធអ៊ីនធឺណិត Wiz បានសម្រេចដើរចេញពីកិច្ចព្រមព្រៀងរបស់ក្រុមហ៊ុន Alphabet ដែលធ្លាប់បានដាក់សំណើទិញយក ក្នុងតម្លៃកប់ពពករហូតដល់ទៅ ២៣ពាន់លានដុល្លារ។ នេះបើតាមការចុះផ្សាយពីទីភ្នាក់ងារសារព័ត៌មាន CNA ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នាយកប្រតិបត្តិក្រុមហ៊ុន Wiz លោក Assaf Rappaport បានលើកឡើងថា នៅពេលការផ្តល់ជូនសំណើទិញយកពីសំណាក់ក្រុមហ៊ុន Google វាពិតជារីករាយណាស់ ក៏ប៉ុន្តែយើងបានជ្រើសរើសផ្លូវ បន្តកិច្ចការងារកសាង Wiz ឲ្យកាន់តែមានការអភិវឌ្ឍជាងមុន។

គួរឲ្យដឹងផងដែរថា បើសិន Google ទិញយកក្រុមហ៊ុនមួយនេះជោគជ័យ ម្លោះណាក្រុមហ៊ុនយក្សដែលមានទីស្នាក់ការកណ្តាលនៅទីក្រុងញូវយ៉កមួយនេះ នឹងក្លាយជាកិច្ចព្រមព្រងដ៏ធំបំផុតក្នុងប្រវត្តិសាស្ត្ររបស់ខ្លួន ដ្បិតកាលពីក្នុងឆ្នាំ២០២២ Alphabet សម្រេចទិញយក Mandiant តម្លៃត្រឹម ៥,៤ពាន់លានដុល្លារប៉ុណ្ណោះ៕