គម្រោងជ្រោយចង្វារហ្គាដិន ផ្ដល់ជូនការបញ្ចុះតម្លៃមិនធ្លាប់មានក្នុងឱកាសបើកសម្ពោធផ្ទះវីឡាគំរូ Premium Gold Villa

សង្គម​ និង​សេដ្ឋកិច្ច

គម្រោងដែល អស្ចារ្យបំផុត លាតសន្ធឹងលើ ផ្ទៃដី 13,5 ហិចតា ផ្ដល់នូវបទពិសោធន៍រស់នៅបែបសហគមន៍ទំនើប និងភាពប្រណិត ល្អឥតខ្ចោះ នៃស្ថាបត្យកម្មដែលល្អឯក កំពុងបង្ហាញខ្លួន នៅក្នុងទីក្រុងរណបជ្រោយចង្វារ នឹងផ្ដល់ជូនការបញ្ចុះតម្លៃដ៏អស្ចារ្យ និងពិសេសជាច្រើន ដែលមិនធ្លាប់មានពីមុនក្នុងឱកាសបើកសម្ពោធផ្ទះវីឡាគំរូ Premium Gold Villa។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ការផ្ដល់ជូនដ៏ពិសេសនេះ គឺសម្រាប់តែរយៈពេលពីរថ្ងៃប៉ុណ្ណោះ ចាប់ពីថ្ងៃទី27 និង 28 ខែកក្កដា ឆ្នាំ​2024។ អតិថិជនដែលមានចំណាប់អារម្មណ៍កក់ ឬបញ្ជារទិញនូវ ផ្ទះម៉ូដែលណាមួយ នឹងទទួលបានការបញ្ចុះតម្លៃតាមប្រភេទផ្ទះរហូតដល់ 12ម៉ឺនដុល្លារអាមេរិក ដែលកាន់តែពិសេសជាងនេះទៅទៀតនោះគឺ ការបន្ថែមជូនសម្រាប់ការ Decor ពេញមួយបន្ទប់គេងមេគ្រួសារ សម្រាប់គ្រប់ប្រភេទផ្ទះវីឡាទោល និងវីឡាភ្លោះ។ 

កុំឱ្យការផ្ដល់ជូនដ៏ពិសេសមិនធ្លាប់មានរំលងផុតទៅឱ្យសោះ !!!

គម្រោងជ្រោយចង្វារហ្គាដិន មាន ចក្ខុវិស័យក្នុងការបង្កើតសហគមន៍ទំនើប និង ប្រណិតភាព នៅក្នុងទីក្រុងរណបជ្រោយចង្វារ ដែលនឹងផ្ដល់នូវ សហគមន៍មួយដែលហ៊ុមព័ទ្ធដោយធម្មជាតិ ភាពស្ងប់ស្ងាត់សម្រាប់ការរស់នៅ និងគម្រោងអគារពាណិជ្ជកម្ម ដែលស្ថិតនៅលើផ្លូវអាជីវកម្ម OCICដែលសក្តិសមបំផុតសម្រាប់ការប្រកបអាជីវកម្មគ្រប់ប្រភេទ ក្នុងគម្រោងអភិវឌ្ឍរបស់ គម្រោងជ្រោយចង្វារហ្គាដិន មានសរុបរហូតដល់ 8 ម៉ូតផ្ទះវីឡា និងអគារសម្រាប់ពាណិជ្ជកម្ម ដែលសុទ្ធសឹងតែបំពេញរាល់បែបផែន នៃការរស់នៅ និងការប្រកបអាជីវកម្ម។

ដើម្បីឆ្លើយតប នូវតម្រូវការជាក់ស្ដែង ដែលកំពុងមានការគាំទ្រយ៉ាងខ្លាំងក្លាផងនោះ គម្រោងជ្រោយចង្វារហ្គាដិន បានបើកសម្ពោធនូវផ្ទះគំរូ Premium Gold Villa ដើម្បីផ្ដល់ជូនភាពងាយស្រួល ដល់អតិថិជនក្នុងការស្វែងយល់លម្អិតពីប្លង់បាតរបស់ផ្ទះ មុខងារប្រើប្រាស់ និងបានពិនិត្យផ្ទាល់លើគុណភាព និងការប្រើប្រាស់វត្ថុធាតុដើមផងដែរ តាមប្រភេទផ្ទះ ក៏ដូចជាបានទស្សនានូវវិវត្តនភាព នៃការអភិវឌ្ឍរបស់គម្រោងផ្ទាល់។

ការផ្ដល់ជូនដ៏ពិសេសដែលមិនធ្លាប់មានពីមុនមកនេះ គឺដើម្បីឆ្លើយតបនូវការគាំទ្រ យ៉ាងច្រើនក្រៃលែងពីសំណាក់អតិថិជនគ្រប់ៗរូប ក៏ដូចជាបំពេញនូវចក្ខុវិស័យក្នុងការបង្កើតសហគមន៍មួយសម្រាប់អតិថិជនដែលកំពុងតែស្វែងរក ឬទន្ទឹងរង់ចាំ នូវបណ្តុំសហគមន៍ដែលមកទាំងព្រមនូវភាពទំនើប ភាពប្រណិត និងធម្មជាតិហ៊ុមព័ទ្ធជុំវិញ ដើម្បីផ្ដល់ជូននូវសុភមង្គលទ្វេដងសម្រាប់ក្រុមគ្រួសារ និងមនុស្សជាទីស្រលាញ់របស់អ្នក។

ដើម្បីកាន់តែជ្រាបច្បាស់ និងទទួលបាននូវការផ្ដល់ជូនដែលមិនធ្លាប់មានពីមុនមក សូមកុំភ្លេចចូលរួមជាភ្ញៀវកិត្តិយសរបស់យើងនាថ្ងៃនៃកម្មវិធីដែល កម្មវិធីបើកសម្ពោធផ្ទះគំរូ Premium Gold Villa នឹងប្រារព្ធទៅនៅទីតាំងរបស់គម្រោងផ្ទាល់ស្ថិតលើដងវិថី OCIC ភូមិព្រែកតាសេក សង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ នាថ្ងៃទី 27 និង 28 ខែកក្កដា ឆ្នាំ2024  ឬទំនាក់ទំនងមកកាន់សហការីផ្នែកលក់តាមរយៈលេខ 023​ 901 551 / 023 901 552 ឬ 089 822 009 / 093 822 009 ។

សូមកុំភ្លេចណាការផ្ដល់ជូនដ៏ពិសេសមិនធ្លាប់មាននេះ គឺមានត្រឹមតែរយៈពេលពីរថ្ងៃ តែប៉ុណ្ណោះ!