រដ្ឋាភិបាលស្រីលង្កា កំណត់ថ្ងៃបោះឆ្នោតជ្រើសរើសប្រធានាធិបតីថ្មីក្នុងពេលឆាប់ៗ

អន្តរជាតិ

យោងតាមការចុះផ្សាយពីសារព័ត៌មាន Reuters បានបង្ហាញថា រដ្ឋាភិបាលស្រីលង្កា នឹងកំណត់យកថ្ងៃទី២១ ខែកញ្ញា ដើម្បីរៀបចំការបោះឆ្នោតជ្រើសរើសប្រធានាធិបតីថ្មី ចំពេលប្រទេសដីកោះមួយនេះ កំពុងជួបប្រទះវិបត្តិហិរញ្ញវត្ថុធ្ងន់ធ្ងរ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

រដ្ឋាភិបាលចាប់ផ្ដើមទទួលពាក្យឈរឈ្មោះ​ជាបេក្ខភាពប្រជែងតំណែងប្រធានាធិបតី រហូតដល់ថ្ងៃទី១៥ ខែសីហា ខណៈប្រធានាធិបតីបច្ចុប្បន្ន លោក Ranil Wickremesinghe ត្រូវបានគេរំពឹងថា នឹងបន្តឈរឈ្មោះដណ្ដើមតំណែងមួយនេះ។

គួររំលឹកបន្តិចថា កាលពីឆ្នាំ២០២២ ប្រទេសស្រីលង្កាបានប្រកាសពីបញ្ហាហិរញ្ញវត្ថុអាក្រក់បំផុត មិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រ ដោយគ្រានោះអតីតប្រធានាធិបតី លោក Gotabaya Rajapaksa ត្រូវបានចោទប្រកាន់ពីបទពុករលួយ កិបកេងលុយរដ្ឋ ហើយលោកថែមទាំងបានរត់យករួចខ្លួន អំឡុងពេលប្រទេសជាតិជួបបញ្ហាថែមទៀត។

គ្រានោះផងដែរ លោក Ranil ក៏ត្រូវបានរដ្ឋសភាទុកចិត្តប្រគល់តួនាទីប្រធានាធិបតី បន្តពីលោក Gotabaya ហើយក្រោមការដឹកនាំរបស់លោក ស្រីលង្កាទទួលបានជំនួយជិត ៣ពាន់លានដុល្លារពីមូលនិធិរូបិយវត្ថុអន្តរជាតិ IMF ដើម្បីស្រោចស្រង់ស្ថានការណ៍វិញ ខណៈបច្ចុប្បន្នស្ថានភាពសេដ្ឋកិច្ចស្រីលង្កា ហាក់មានភាពល្អប្រសើរឡើងវិញបន្តិច៕