អ្នកឧកញ៉ា ភួ វាសនា ប្រធានសភាពាណិជ្ជកម្មខេត្តបាត់ដំបង នឹងអញ្ជើញជាអធិបតីភាព និងជាវាគ្មិនកិត្តិយស ក្នុងកម្មវិធី ការចែករំលែកដើម្បីអាជីវកម្មរីកចម្រើន ក្រោមប្រធានបទ «ទស្សនៈកសិកម្ម គឺជាឱកាសសេដ្ឋកិច្ចកម្ពុជា» នៅខេត្តបាត់ដំបង។
កម្មវិធីចែករំលែកខាងលើនេះ ក៏មានការអញ្ជើញជាវាគ្មិនកិត្តិយសពី លោកឧកញ៉ា ភួ ពុយ អ្នកតំណាងរាស្ត្រមណ្ឌល ខេត្តបាត់ដំបង និងលោកឧកញ៉ា តាន់ មុនីវណ្ណ អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាស្ថាបនិកក្រុមហ៊ុន វីនសូ និងឌីហ្គ្រេន រៀល ឯ.ក។
ជាមួយគ្នានេះ សភាពាណិជ្ជកម្មកម្ពុជា ក៏សូមគោរពអញ្ជើញ ម្ចាស់អាជីវកម្ម ធុរជន សហគ្រិន ពាណិជ្ជករ នៅខេត្តបាត់ដំបង ចូលរួមកម្មវិធី ការចែករំលែកដើម្បីអាជីវកម្មរីកចម្រើន ក្រោមប្រធានបទ «ទស្សនៈកសិកម្ម គឺជាឱកាសសេដ្ឋកិច្ចកម្ពុជា» ដែលទទួលបានការគាំទ្រដោយ សហគ្រិនខ្មែរ និងដៃគូរឧបត្ថម្ភនានា ឱ្យបានផុលផុសផងដែរ។
សូមជម្រាបថា កម្មវិធី ការចែករំលែកដើម្បីអាជីវកម្មរីកចម្រើន ក្រោមប្រធានបទ «ទស្សនៈកសិកម្ម គឺជាឱកាសសេដ្ឋកិច្ចកម្ពុជា» នឹងប្រព្រឹត្តទៅនៅថ្ងៃទី ០៨ ខែសីហា ឆ្នាំ២០២៤ ចាប់ពីវេលាម៉ោង ០៨:០០ ព្រឹក នៅសណ្ឋាគារស្ទឹងសង្កែ ខេត្តបាត់ដំបង៕