ក្រុមហ៊ុន រ៉ូយ៉ាល់រេលវេ របស់អ្នកឧកញ៉ា គិត ម៉េង ទិញបានទូដឹកទំនិញថ្មី ២៥គ្រឿងបន្ថែម ពីប្រទេសម៉ាឡេស៊ី

ជុំវិញ​ឧកញ៉ា

ក្រុមហ៊ុន រ៉ូយ៉ាល់រេលវេ ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ រ៉ូយ៉ាល់គ្រុប របស់​អ្នកឧកញ៉ា គិត ម៉េង ​បាន​ទិញ​ទូ​រថភ្លើង​សម្រាប់​ដឹកទំនិញ​ថ្មី ចំនួន ២៥គ្រឿង​បន្ថែម​ទៀត ពីប្រទេសម៉ាឡេស៊ី ដើម្បីបង្កើនសមត្ថភាពសេវាកម្ម​ដឹកទំនិញ​ឱ្យ​កាន់តែល្អជាងមុន។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

តាម​ការ​បង្ហាញ​ឱ្យដឹង​ពីក្រុមហ៊ុន​​ រ៉ូយ៉ាល់គ្រុប​ នៅ​លើ​ទំព័រហ្វេសប៊ុក​ផ្លូវការ នា​ព្រឹក​ថ្ងៃទី៣១ ខែកក្កដា​នេះ បាន​ឱ្យ​ដឹង​ថា ទូរថភ្លើងទាំងនេះបានមកដល់​កម្ពុជា​ដោយជោគជ័យ នៅរសៀល ថ្ងៃអាទិត្យទី ២៨ ខែកក្កដា ឆ្នាំ២០២៤​។ ក្រុមហ៊ុន បាន​បន្ត​ថា​ជាមួយការបោះជំហានទៅមុខដ៏សំខាន់មួយនៅក្នុងការប្តេជ្ញាចិត្តរបស់ ក្រុមហ៊ុនរ៉ូយ៉ាល់រេលវេ ក្នុងការផ្តល់ជូននូវសេវាកម្មដឹកជញ្ជូនទំនិញតាមរយៈផ្លូវដែក ប្រកបដោយប្រសិទ្ធភាព និងគួរឱ្យទុកចិត្តនៅទូទាំងប្រទេសកម្ពុជា។

ក្រុមហ៊ុន រ៉ូយ៉ាល់រេលវេ ក៏​សូមថ្លែងអំណរគុណដល់អតិថិជនទាំងអស់ ក៏ដូចជាដៃគូសហការ និងកិច្ចសហ​ប្រតិបត្តិការ​ដែលតែងតែជឿជាក់គាំទ្រសេវាកម្មរបស់​ក្រុមហ៊ុន។ ក្រុមហ៊ុននឹងនៅតែបន្តប្តេជ្ញាចិត្ត​ក្នុងការផ្តល់នូវ​សេវាកម្ម​ឱ្យ​កាន់តែល្អជូនដល់អតិថិជនទាំងអស់ និងចូលរួមចំណែកក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និង​សេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា។

សូមជម្រាបថា ​​កាលពីថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២៤ ក្រុមហ៊ុន រ៉ូយ៉ាល់រេលវេ ខេមបូឌា បានទិញ​ក្បាល​​ម៉ាស៊ីន​រថភ្លើង​ល្បឿនលឿន​​ដឹក​អ្នកដំណើរ​ចំនួន ១១​គ្រឿង ពី​ប្រទេស​ជប៉ុន ​ម៉ាក ​Kiha 182 Heavy Snow ​ដែល​ត្រូវបាន​គេ​ដឹង​ថា អាច​រត់​បាន​ល្បឿន​ដល់ ១១០គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង។ បច្ចុប្បន្ន​ ទូរថភ្លើង​ល្បឿនលឿន​ទាំង​​នេះ កំពុង​ធ្វើតេស្តបើកបរសាកល្បងប្រកបដោយជោគជ័យ ហើយ​គ្រោង​នឹង​បើក​ដំណើរការ​ជាផ្លូវការ ក្នុង​ពេល​ឆាប់ៗ​ផងដែរ៕