មហាសេដ្ឋីឥណ្ឌា Gautam Adani មានគម្រោងចាយលុយជិត ៥ពាន់លានដុល្លារ ដើម្បីវិនិយោគនៅប្រទេសវៀតណាម។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន VNExpress។
សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព
ក្នុងនោះ ផែនការបណ្ដាក់ទុនរបស់លោក Adani នៅប្រទេសវៀតណាម គឺបែងចែកជា ២ដំណាក់កាល ដោយជំហានដំបូង ចង់ចាយលុយ ២ពាន់លានដុល្លារនៅកំពង់ផែ Lien Chieu Port ក្នុងទីក្រុងដាណាង ដើម្បីបង្កើនសមត្ថភាពដឹកជញ្ជូននៅក្នុងទីក្រុង។
គម្រោងមួយទៀត គឺចាយលុយប្រហែល ២,៨ពាន់លានដុល្លារ នៅក្នុងរោងចក្រថាមពល Vinh Tan 3 ដែលស្ថិតនៅក្នុងខេត្ត Binh Thuan ថែមទៀត អំឡុងពេលមហាសេដ្ឋីរូបនេះ បានជួបជាមួយនាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chinh កាលពីថ្ងៃទី៣១ ខែកក្កដា។
សូមជម្រាបដែរថា លោក Gautam Adani គឺជាមហាសេដ្ឋីមានលុយច្រើនបំផុតទី២ នៅប្រទេសឥណ្ឌា ដោយទ្រព្យសម្បត្តិរបស់លោកមានប្រមាណ ៨៨ពាន់លានដុល្លារ៕