រដ្ឋាភិបាលរុស្ស៊ីបានធ្វើការផាកពិន័យក្រុមហ៊ុន Google និងក្រុមហ៊ុន TikTok ជុំវិញការបង្ហោះមាតិកាហាមឃាត់មួយចំនួន។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។
សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព
តុលាការសង្កាត់ Tagansky បានផាកពិន័យក្រុមហ៊ុន Google ក្នុងទំហំទឹកប្រាក់ ៥លានរូបល ឬប្រហែល ៥៨ ០០០ដុល្លារ និងក្រុមហ៊ុន TikTok ចំនួន ៤លានរូបល ឬប្រមាណ ៤៦ ០០០ដុល្លារ។
សូមជម្រាបដែរថា ប៉ុន្មានឆ្នាំចុងក្រោយនេះ រដ្ឋាភិបាលរុស្ស៊ីបានបញ្ជាឲ្យក្រុមហ៊ុនបច្ចេកវិទ្យាខ្នាតយក្សទាំងអស់ ដែលរកស៊ីនៅក្នុងប្រទេសរបស់ខ្លួន ដកចេញនូវមាតិកាទាំងអស់ ដែលរដ្ឋាភិបាលចាត់ទុកថា ជាមាតិកាខុសច្បាប់ ហើយតែងតែផាកពិន័យជាញឹកញាប់ លើក្រុមហ៊ុនលោកខាងលិច ដែលល្មើសច្បាប់មួយនេះ៕