ក្រសួងការងារ  កំពុងពន្លឿនដំណើរការសាងសង់ទារកដ្ឋានសម្រាប់កូនៗកម្មករ នៅតាមរោងចក្រ

សង្គម​ និង​សេដ្ឋកិច្ច

ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានកំពុងពន្លឿនដល់ដំណើរការសាងសង់ទារកដ្ឋានសម្រាប់កូនៗកម្មករនៅតាមរោងចក្រ ដើម្បីជួយសម្រួលដល់បងប្អូនកម្មករនិយោជិតក្នុងរោងចក្រអាចយកកូនៗមកផ្ញើក្នុងទារកដ្ឋាន។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ការពន្លឿនដំណើរការសាងសង់ទារកដ្ឋាននេះ ធ្វើឡើងក្នុងឱកាសលោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចុះពិនិត្យមើលទីតាំងសម្រាប់សាងសង់ទារកដ្ឋាន និងពិនិត្យសង្វាក់ផលិតកម្មដ៏ទំនើបក្នុងតំបន់រោងចក្រម៉ាវ៉ល ហ្កាមិន ដែលស្ថិតក្នុងតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ ខណ្ឌកំបូល រាជធានីភ្នំពេញ កាលថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៤។

ក្នុងឱកាសនោះ លោករដ្ឋមន្ត្រីបានត្រួតពិនិត្យដោយផ្ទាល់នៅទីតាំងសាងសង់ជាទារកដ្ឋាននៅក្នុងតំបន់រោងចក្រនេះ សម្រាប់ការមើលថែទាំកូនៗរបស់កម្មករនិយោជិត ដែលមានអាយុចាប់ពីទារកក្រោយពេលកើតរហូតដល់អាយុ ៣ឆ្នាំ។

លោករដ្ឋមន្ត្រី បានណែនាំឱ្យមន្រ្តីជំជំនាញរបស់ក្រសួងបន្តធ្វើការសហការជាមួយភាគីរោងចក្រដើម្បីឈានដល់ការសាងសង់ក្នុងពេលឆាប់ៗខាងមុខ រហូតដល់បញ្ចប់ដំណើរការសាងសង់ឱ្យបានរលូន ដើម្បីជួយសម្រួលដល់បងប្អូនកម្មករនិយោជិតក្នុងរោងចក្រអាចយកកូនៗមកផ្ញើក្នុងទារកដ្ឋាន ដើម្បីទទួលបានការមើលថែទាំសុខភាព និងទទួលបានអាហារូបត្ថម្ភគ្រប់គ្រាន់សម្រាប់ទារក ដែលជាមូលធនមនុស្សកម្ពុជាចាប់ពីតូចទៅតែម្តង។

ជាមួយគ្នានេះ លោកបានគូសបញ្ជាក់ថា នេះជាការយកចិត្តទុកដាក់ពីសំណាក់រាជរដ្ឋាភិបាលកម្ពុជាក្នុងអាណត្តិទី៧នេះ ដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត ដោយមានក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈជាសេនាធិការក្នុងការអនុវត្តកិច្ចការងារដ៏សំខាន់នេះចាប់ពីឆ្នាំ២០២៤នេះតទៅ ដើម្បីបម្រើជាប្រយោជន៍ដល់កម្មករនិយោជិត ក៏ដូចជាធនធានមនុស្សជំនាន់ក្រោយ។

សូមបញ្ជាក់ដែរថា ​បើ​តាម​ក្រសួង​ការ​ងារ​ រហូត​មក​ទល់​ពេល​នេះ ​នៅ​កម្ពុជា​មាន​អគារ​ទារ​កដ្ឋាន​ចំនួន​១៣ នៅ​ទូទាំង​ប្រទេស ក្នុង​នោះ​មាន​នៅ​ខេត្ត​កំពង់​ស្ពឺ​ចំនួន១០ កន្លែង ​និង​ខេត្ត​កំពង់​ចាម​មាន​ចំនួន​៣​កន្លែង​។

​កាល​ពី​ពេល​ថ្មីៗ​នេះ​ សម្តេចធិបតី ហ៊ុន ម៉ា​ណែត​ ក៏បាន​ផ្តល់​អនុ​សាសន៍​ឱ្យ​ក្រសួង​ការងារ​ខិតខំ​​ជំរុញ​ការ​ងារ​បង្កើត​កន្លែង​ទារ​កដ្ឋាន​​នេះ​ឱ្យ​បាន​រួច​រាល់​នៅ​ឆ្នាំ​២០២៤​ និង​២០២៥ ខាង​មុខ​។​

សម្តេចធិបតី​ធ្លាប់​បាន​លើក​ឡើង​ថា ការ​រៀបចំ​ឱ្យមាន​ទារកដ្ឋា​ន​នៅ​កន្លែង​ការ​ងារ​នេះ​នឹង​ផ្ដល់​ភាព​ងាយ​ស្រួល​ដល់​មាតា​និង​ទារក​ស្ត្រី​មាន​កូន​តូចៗ​នឹង​មាន​ជម្រើស​ច្រើន​ក្នុង​ការ​បំបៅ​ដោះ​កូន​ ជា​ពិសេស​ចំណេញ​ថវិកានិង​បង្កើន​ផលិត​ភាព​ការ​ងារ​ថែម​ទៀត​៕ អត្ថបទ៖ រង្សី