ក្រុមហ៊ុន BYD ចុះកិច្ចព្រមព្រៀងលក់រថយន្តអគ្គិសនី ១សែនគ្រឿង ជាមួយក្រុមហ៊ុន Uber

អន្តរជាតិ

ក្រុមហ៊ុនខ្នាតយក្សអាមេរិក Uber បានចុះកិច្ចព្រមព្រៀងជាមួយក្រុមហ៊ុនខ្នាតយក្សចិន BYD ដើម្បីពង្រីកប្រតិបត្តិការរបស់ខ្លួនទូទាំងសកលលោក បើទោះជារដ្ឋាភិបាលអាមេរិក និងលោកខាងលិច កំពុងទាមទារពន្ធខ្លាំងលើរថយន្តអគ្គិសនីចិនក៏ដោយ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាមការចុះផ្សាយពីសារព័ត៌មាន SCMP បានបង្ហាញថា ក្រុមហ៊ុនចិន BYD នឹងផ្គត់ផ្គង់រថយន្តអគ្គិសនី ដល់ក្រុមហ៊ុន Uber ប្រហែល ១០០ ០០០គ្រឿង ដើម្បីឲ្យក្រុមហ៊ុនអាមេរិកអាចពង្រីកប្រតិបត្តិការរបស់ខ្លួនទូទាំងសកលលោក។

គួររំលឹកបន្តិចថា វានឹងក្លាយជាកិច្ចកុងត្រាធំបំផុតរបស់ក្រុមហ៊ុន BYD បន្ទាប់ពីក្រុមហ៊ុន Uber សន្យាទិញរថយន្ត ១០០ ០០០គ្រឿង ខណៈគិតជាមធ្យមកុងត្រានេះមានតម្លៃដល់ទៅជាង ១៣ពាន់លានដុល្លារ ដ្បិតរថយន្ត BYD មានតម្លៃមធ្យមប្រហែល ១៣ ០០០ដុល្លារក្នុងគ្រឿង។

សូមជម្រាបដែរថា ក្រុមហ៊ុន Uber គឺជាអ្នកផ្ដល់សេវាកម្មដឹកជញ្ជូនទាំងមនុស្ស និងចំណីអាហារធំបំផុតមួយទូទាំងសកលលោក ស្របពេលបច្ចុប្បន្នក្រុមហ៊ុនមានទីស្នាក់ការកណ្ដាលនៅអាមេរិក កំពុងព្យាយាមពង្រីកប្រតិបត្តិការរបស់ខ្លួនទូទាំងសកលលោក បន្ទាប់ពីមានគូប្រជែងជាច្រើនដូចជា ក្រុមហ៊ុន Grab ដែលកំពុងពេញនិយមនៅតំបន់អាស៊ីជាដើម៕