អ្នកឧកញ៉ា សួរ វីរៈ ជូនដំណឹងជាថ្មីដល់បងប្អូនទាំងអស់ ឱ្យមានការប្រុងប្រយ័ត្នចំពោះជនខិលខូច ដែលបង្កើតតេឡេក្រាមក្លែងក្លាយ

ជុំវិញ​ឧកញ៉ា

អ្នកឧកញ៉ា សួរ វីរៈ អគ្គនាយកក្រុមហ៊ុន វិរៈប៊ុនថាំអេចប្រេស បានជូនដំណឹងជាថ្មីដល់បងប្អូនទាំងអស់ អំពីការក្លែងបន្លំរបស់ខិលខូចដែលយករូបភាពអ្នកឧកញ៉ា ទៅបង្កើតតេឡេក្រាមក្លែងក្លាយ​ ក្នុងគោលបំណង​ទុច្ចរិត។ នេះបើតាមការជូនដំណឹងរបស់អ្នកឧកញ៉ា នៅលើទំព័រហ្វេសប៊ុកផ្ទាល់ខ្លួន នារសៀលថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៤នេះ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នៅលើបណ្ដាញសង្គម អ្នកឧកញ៉ា សួរ វីរៈ បានលើកឡើងថា «ជាថ្មីម្តងទៀត! ខ្ញុំបាទសូមជូនដំណឹងដល់បង​ប្អូនទាំងអស់មេត្តាជ្រាបថា មួយរយៈនេះនៅតែមានជនខិលខូចបានប្រើប្រាស់រូបរបស់ខ្ញុំបង្កើតជាតេឡេក្រាម ហើយបង្កើតជាក្រុម និងឆាតតាមសារឯកជន គ្រប់រូបភាពក្នុងគោលបំណងបោកប្រាស់ និងស្នើរឱ្យចូលរួម​វិនិយោគ​ដើម្បីបានផលចំណេញឆាប់»។

ជាមួយនឹងការជូនដំណឹងនេះ អ្នកឧកញ៉ា ក៏បានស្នើឱ្យបងប្អូនមានការប្រុងប្រយ័ត្ន ហើយហាមជឿគ្រប់រូបភាព​បោកប្រាស់ទាំងនោះ។

សូមជម្រាបជូនថា កាលពីចុងខែមិថុនាកន្លងទៅ អ្នកឧកញ៉ា សួរ វីរៈ បានជូនដំណឹងម្ដងរួចមកហើយ អំពីការ​ក្លែងបន្លំតេឡេក្រាមដាក់ភ្ជាប់ជាមួយរូបអ្នកឧកញ៉ា របស់ជនខិលខូច ដែលបានបង្កើតឡើងនៅក្នុងគោលបំណង​ទាក់ទាញ​បងប្អូនទាំងអស់រកស៊ីបណ្ដាក់ទុនតាមប្រព័ន្ធអនឡាញ៕