មហាសេដ្ឋីម្នាក់ចាយលុយជាង ១៤០លានដុល្លារ ទិញផ្ទះ ៤ល្វែងនៅទីក្រុងហុងកុង

អន្តរជាតិ

ស្ថាបនិកក្រុមហ៊ុនផលិតកញ្ចក់ស្មាតហ្វូនធំបំផុតលើលោក Grand Tai Enterprises Developement លោក Yeung Kin-man បានចាយលុយប្រហែល ១,១ពាន់លានដុល្លារហុងកុង ឬប្រហែល ១៤១លានដុល្លារអាមេរិក ដើម្បីទិញផ្ទះ ៤ល្វែងនៅក្នុងទីក្រុងដីកោះមួយនេះ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាមការចុះផ្សាយពីសារព័ត៌មាន VNExpress បានបង្ហាញថា ផ្ទះ ៤ល្វែងជាប់ៗគ្នា ដែលមហាសេដ្ឋីរូបនេះបានទិញ គឺស្ថិតនៅក្នុងតំបន់អភិជន The Peak ដែលមានទីតាំងនៅភាគខាងលិចនៃទីក្រុងហុងកុង។

គួររំលឹកបន្តិចថា អចលនទ្រព្យតម្លៃខ្ទង់រយលានដុល្លារនេះ គឺមានទំហំប្រហែល ៤០០ម៉ែត្រការ៉េក្នុងមួយល្វែង ហើយត្រូវបានដាក់លក់លើទីផ្សារដោយគ្រួសារត្រកូល Ho Shung Pun ប្រធានក្រុមហ៊ុនអភិវឌ្ឍអចលនទ្រព្យ Kowloon Investment។

សូមជម្រាបបន្ថែមថា មហាសេដ្ឋីហុងកុង ដែលជាម្ចាស់ផ្ទះថ្មីរូបនេះ គឺមានទ្រព្យសម្បត្តិរប្រហែល ២,៣ពាន់លានដុល្លារ និងជាកំពូលអ្នកមានទ្រព្យស្តុកស្ដម្ភបំផុតទី២៧ ប្រចាំទីក្រុងហុងកុងផងដែរ៕