ក្រុមហ៊ុនជាប់បំណុលច្រើនបំផុតលើលោក កំពុងទាមទារសំណង ៦ពាន់លានដុល្លារវិញ

អន្តរជាតិ

ក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យជាប់បំណុលច្រើនបំផុតលើលោក Evergrande បានប្រកាសកាលពីថ្ងៃទី០៧ ខែសីហាថា ពួកគេកំពុងទាមទារប្រាក់សំណងចំនួន ៦ពាន់លានដុល្លារ ពីអង្គភាពចំនួន ៧ក្រុមហ៊ុន ដើម្បីយកមកទូទាត់បំណុលរបស់ខ្លួន។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាមការចុះផ្សាយពីទីភ្នាក់ងារសារព័ត៌មាន AFP បានបង្ហាញថា ប្រាក់សំណងទាំងនោះ ត្រូវបានក្រុមហ៊ុន Evergrande អះអាងថា ជាការទាមទារសំណង លើថ្លៃខូចខាតបង្កដែលបណ្តាលមកពីការចោទប្រកាន់មិនត្រឹមត្រូវ ទាក់ទងនឹងស្ថានភាពហិរញ្ញវត្ថុចន្លោះពីឆ្នាំ២០១៧ ដល់ឆ្នាំ២០២០។

បច្ចុប្បន្ននេះ ក្រុមហ៊ុនកំពុងដាក់ពាក្យបណ្ដឹងទៅកាន់តុលាការ ក៏ប៉ុន្តែសំណុំរឿងមួយនេះមានសង្ឃឹមតិចណាស់ ក្នុងការតវ៉ាទទួលបានសំណង ៦ពាន់លានដុល្លារ ស្របពេលសព្វថ្ងៃនេះ Evergrande កំពុងប្រឈមមុខកាន់តែខ្លាំង ជាមួយនឹងដីការបញ្ជាឲ្យមានការរំលាយក្រុមហ៊ុនពីតុលាការ បើសិនជាពួកគេនៅតែមិនមានលទ្ធភាពទូទាត់បំណុលជាង ៣០០ពាន់លានដុល្លារបាន៕