មីយ៉ាន់ម៉ា អនុម័តគម្រោងវិនិយោគថ្មីៗចំនួន៥ បង្កើតការងារសរុបជាង ២០០០ កន្លែង

អន្តរជាតិ

យោងតាមសារព័ត៌មាន The Mirror របស់រដ្ឋមីយ៉ាន់ម៉ា បានរាយការណ៍កាលពីថ្ងៃអង្គារ ទី៦ ខែសីហាកន្លងទៅថា​ គណៈកម្មការវិនិយោគមីយ៉ាន់ម៉ា បានអនុម័តគម្រោងវិនិយោគថ្មីៗចំនួន៥ ដោយបង្កើតការងារដល់ពលរដ្ឋក្នុងស្រុកសរុបជាង ២ ០០០ កន្លែង។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ប្រភពដដែលនេះ ក៏បានរាយការណ៍បន្ថែមទៀតថា គម្រោងធំៗទាំងនេះ ត្រូវបានអនុម័តឡើងក្នុងអំឡុងកិច្ចប្រជុំមួយ នៅក្នុងទទីក្រុង Nay Pyi Taw កាលពី​ថ្ងៃ​ចន្ទ ​ដោយទាក់ទាញ​ទឹកប្រាក់​សរុប​ប្រមាណ ៤៧,១លាន​ដុល្លារ​ ពី​គម្រោង​ទាំងនេះ​។

បើតាមរដ្ឋាភិបាលមីយ៉ានម៉ា បានបញ្ជាក់ថាគម្រោង​ទាំង​នោះ​ ភាគច្រើនផ្តោត​លើវិស័យ​ឧស្សាហកម្ម សេវាកម្ម និង​សំណង់ ខណ:ការវិនិយោគលើរោងចក្រ​ដំឡើង និង​ផលិត​រថយន្ត​អគ្គិសនី​ ក៏ស្ថិត​ក្នុង​ចំណោម​គម្រោង​ទាំង​វិនិយោគទាំងនោះ ផងដែរ។

ជម្រាបជូនផងដែរថា ក្នុងចំណោមប្រទេស និងដែនដីសរុបចំនួន ៥៣ ដែលបានចូលមកបណ្តាក់ទុន នៅក្នុងប្រទេសមីយ៉ាន់ម៉ា គិតត្រឹមដំណាច់ខែមិថុនា ឆ្នាំ២០២៤ នេះ ប្រទេសសិង្ហបុរី ចិន និងថៃ គឺជាអ្នកវិនិយោគនាំមុខគេ ក្នុងវិស័យសេដ្ឋកិច្ចធំៗចំនួន១២ ៕