អង្គការសុខភាពពិភពលោក បើកកិច្ចប្រជុំបន្ទាន់ជុំវិញករណីរីករាលដាលជំងឺអុតស្វាធ្ងន់ធ្ងរ

អន្តរជាតិ

កាលពីថ្ងៃទី០៧ ខែសីហា អង្គការសហប្រជាជាតិ (WHO) បានកោះហៅកិច្ចប្រជុំបន្ទាន់ បន្ទាប់ពីមានការរីករាលដាលនៃជំងឺអុតស្វាធ្ងន់ធ្ងរ និងស្វែងរកដំណោះស្រាយទប់ស្កាត់ការសាយភាយជំងឺមួយនេះ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាមការចុះផ្សាយពីសារព័ត៌មាន CNA បានបង្ហាញថា ប្រធានអង្គការ WHO លោក Tedros Adhanom Ghebreyesus បានទទូចឲ្យប្រទេសនានាត្រៀមខ្លួនបង្ការការរីករាលដាលនៃជំងឺអុតស្វា បន្ទាប់ពីវាបានរីករាលដាលយ៉ាងឆាប់រហ័សនៅក្នុងសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ។

គួររំលឹកបន្តិចថា ជំងឺអុតស្វានេះត្រូវបានរកឃើញដំបូងនៅលើមនុស្សកាលពីឆ្នាំ១៩៧០ ហើយវាជាជំងឺឆ្លងពីសត្វមកមនុស្ស និងទៅមនុស្សដទៃទៀត ដែលប៉ះពាល់ផ្ទាល់ជាមួយអ្នកជំងឺ។

ជំងឺមួយនេះធ្លាប់ត្រូវបានអង្គការសុខភាពពិភពលោក ប្រកាសអាសន្នទូទាំងសកលលោកម្ដង កាលពីខែកក្កដា ឆ្នាំ២០២២ រហូតដល់ខែឧសភា ឆ្នាំ២០២៣ ស្របពេលបច្ចុប្បន្ននេះវាកំពុងត្រូវបានរីករាលដាលម្ដងទៀត ជាពិសេសគឺនៅតំបន់អាហ្វ្រិក៕