ជាក្រុមហ៊ុនទី១នៅកម្ពុជា ខ្មែរ​ ប៊ែវើរីជីស​ គិតគូពីសុខភាពប្រជាជន និងកាត់បន្ថយសម្បកប្លាស្ទិកទឹកពិសាកម្ពុជារយៈពេលវែង

អាជីវកម្ម

ភ្នំពេញ៖ គិតគូពីសុខភាពនៃការពិសាទឹកប្រចាំថ្ងៃ លើកកម្ពស់ផលិតផលទឹកពិសាស្តង់ដារ ផលិតដោយក្រុមហ៊ុនខ្មែរ រួមចំណែកការពារបរិស្ថានរយៈពេលវែង ទឹកពិសាកម្ពុជា ផលិតផលក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស គឺជាជម្រើសដ៏ល្អបំផុតសម្រាប់លោកអ្នក! តើហេតុអ្វី បានជាទឹកពិសាកម្ពុជា រូបរាងថ្មី ស័ក្តិសមជាដៃគូបំពេញជាតិទឹកដ៏ល្អ និងជាចំណែកនៃការកាត់បន្ថយផលប៉ះពាល់បរិស្ថាន?

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្រោយសម្ពោធលក់លើទីផ្សារជាផ្លូវការ កាលពីចុងខែ មេសា ឆ្នាំ២០២៤ មក វត្តមានរបស់ ទឹកពិសាកម្ពុជា ដែលផលិត ដោយប្រើបច្ចេកវិទ្យាទំនើប ចុងក្រោយពីប្រទេសអាល្លឺម៉ង់ SMART TRIPLE FILTER កំពុងក្លាយជាទីពេញនិយមសម្រាប់ អតិថិជនដែលគិតគូដល់សុខភាពពីការបំពេញជាតិទឹកក្នុងខ្លួនជារៀងរាល់ថ្ងៃ។ នេះក៏ដោយសារតែ ទឹកពិសាកម្ពុជា ជាទឹកពិសាដែលមានកម្រិត pH ល្អបំផុត និងផ្តល់នូវអត្ថប្រយោជន៍ជាច្រើនសម្រាប់សុខភាពបេះដូង ចលនាសាច់ដុំ ជួយដល់ប្រព័ន្ធប្រសាទ ពង្រឹងស្មារតី ការចងចាំ និងជួយឱ្យស្បែកស្រស់ថ្លា។

ចំណុចទាក់ទាញមួយទៀត ដែលអតិថិជនកំពុងកាន់ទឹកពិសាកម្ពុជា រូបរាងថ្មី អាចនឹងមិនទាន់បានជ្រាប នោះគឺលក្ខណៈពិសេស នៃការឌីហ្សាញលើសំបកដបនៃទឹកពិសាដ៏ទាក់ទាញថ្មីនេះ។ ពេលដែលកាន់ដំបូងអាចនឹងទទួលអារម្មណ៍ថា ដបទឹកនេះមានសភាពស្ដើង ប៉ុន្តែធាតុពិត គឺមិនមែនជារឿងសាមញ្ញទេ ដោយសារតែគិតគូដល់ការកាត់បន្ថយផលប៉ះពាល់បរិស្ថានរយៈពេលវែង ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស បានសម្រេចចិត្តឌីហ្សាញសំបកដប ទឹកពិសាកម្ពុជា រូបរាងថ្មី មានលក្ខណៈគ្រើម ងាយស្រួលកាន់ និងកំណត់យកកម្រាស់សំបកក្នុងកម្រិតស្ដើងល្មម ក្នុងន័យកាត់បន្ថយការប្រើប្រាស់សារធាតុជ័រប្លាស្ទិកច្រើនលើសកម្រិត។ នៅលើសំបកដប ទឹកពិសាកម្ពុជា រូបរាងថ្មីដ៏ស្រស់ស្អាតនេះ ក៏មានរំលេចនូវក្បូរក្បាច់រចនាបទបែបខ្មែរ ដែលបង្ហាញពីអត្តសញ្ញាណជាតិយ៉ាងប្រណិត ឆ្លុះបញ្ចាំងពីភាពទាន់សម័យ និងថែមរតកសិល្បៈរចនាបទខ្មែរជាប់ជានិច្ច។

កាន់តែប្លែក សូមណែនាំពីរបៀប ញ៉ាំទឹកតាមបែបស្រលាញ់បរិស្ថាន នៃទឹកពិសាកម្ពុជាចំណុះ១.៥ លីត្រ គឺ៖ ជំហានទី១ នៅពេលដែលទឹកនៅពេញដប អ្នកអាចចាប់ទ្រដៃម្ខាងពីផ្នែកខាងក្រោម និងកាន់ដៃម្ខាងទៀតនៅចំកណ្ដាលនៃដប ដើម្បីលើកយកមកញ៉ាំ ទើបមិនធ្វើឱ្យទឹកកំពប់ និងជំហានទី២ នៅពេលដែលទឹកនៅពាក់កណ្ដាល  អ្នកគ្រាន់តែកាន់នៅត្រង់ចំណុចកណ្ដាលនៃដប រួចលើកយកមកញ៉ាំ នោះនឹងធ្វើឱ្យមានភាពងាយស្រួល និងញ៉ាំទឹកបានច្រើនជាងមុន។

សូមរំឮកថា គ្រប់តំណក់របស់ ទឹកពិសាកម្ពុជា សុទ្ធតែឆ្លងកាត់នូវការបន្សុទ្ធជាមួយនឹងបច្ចកវិទ្យា SMART TRIPLE FILTER ដែលជាបច្ចេកវិទ្យាទំនើបចុងក្រោយ និងល្អបំផុតពីអាល្លីម៉ង់ ដោយរួមមាន៖ បច្ចេកវិទ្យា Ultra Filter (UF) ដកកករចេញពីទឹក, បច្ចេកទេស Active Carbon Filter (ACF) ដកក្លិនចេញពីទឹក និង Reverse Osmosis (RO) ដកយកសារធាតុរ៉ែដែលមិនចាំបាច់សម្រាប់សុខភាព។ ជាពិសេសមូលហេតុចម្បងដែលបច្ចេកវិទ្យានេះទំនើបបំផុត គឺគ្រប់ Filter ទាំងអស់សុទ្ធតែបំពាក់នូវឧបករណ៍វាស់ស្ទង់ដោយស្វ័យប្រវត្តិ ដែលមិនអនុញ្ញាតឱ្យទឹកច្រកចូលទៅក្នុងដបដោយខុសស្តង់ដារទេ។

ទឹកពិសាកម្ពុជា បន្សុទ្ធគ្រប់តំណក់ជាមួយបច្ចេកវិទ្យា SMART TRIPLE FILTER ដើម្បីសុខភាពប្រជាជនជនកម្ពុជា! តើថ្ងៃនេះ លោកអ្នកបានបំពេញជាតិទឹក ជាមួយទឹកពិសាកម្ពុជា រូបរាងថ្មីហើយ ឬនៅ?