តើឧកញ៉ាបណ្ឌិត គីម ហ៊ាង ជានរណា?

ជុំវិញ​ឧកញ៉ា

ឧកញ៉ាបណ្ឌិត គីម ហ៊ាង ជាកូនអ្នកក្រុងបាវិត ខេត្តស្វាយរៀង ដែលបានចាកចេញពីស្រុកកំណើត ក្នុងឆ្នាំ ១៩៩៥ ក្នុងវ័យ ១៦ឆ្នាំ ដើម្បីបន្តការសិក្សា នៅវិទ្យាល័យស្វាយរៀង និងដើរតាមក្តីស្រមៃរបស់ខ្លួន។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោកឧកញ៉ាបណ្ឌិត បានចាប់ផ្តើមការងារដំបូងជាគ្រូបង្រៀនភាសាអង់គ្លេសក្រៅម៉ោង ក្នុងឆ្នាំ ១៩៩៧ ដើម្បីបានលុយមកដូរបាយហូប និងបានចាប់ផ្តើមការងារជាអ្នករត់តុ តាមក្លិបកំសាន្ត និងហាងខារ៉ាអូខេ ពីម៉ោង ៦យប់ ដល់ម៉ោង ២ភ្លឺ នៅក្នុងឆ្នាំ ១៩៩៨ ពេលមកដល់រាជធានីភ្នំពេញ។

ក្រោយឆ្លងកាត់បទពិសោធន៍ជោគជាំក្នុងជីវិត ទាំងការសិក្សារៀនសូត្រ ការតស៊ូ និងអាជីវកម្ម ទើបលោកអាច​សម្រេចបាននូវសមិទ្ធផលធំៗក្នុងជីវិតការងារជាច្រើន។ មកទល់បច្ចុប្បន្ន លោកឧកញ៉ាបណ្ឌិត គីម ហ៊ាង គឺជាស្ថាបនិក និងជានាយកប្រតិបត្តិក្រុមហ៊ុនជាច្រើន រួមមាន៖

១. ជាស្ថាបនិក និងជានាយកប្រតិបត្តិ ក្រុមហ៊ុន ខ្មែរ រៀល អុីស្ទេត (Khmer Real Estate Co., Ltd)
២. ជាស្ថាបនិក និងជានាយកប្រតិបត្តិ KW Cambodia ដែលមានប្រភពមកពីអាមេរិក
៣. ជាស្ថាបនិក និងជានាយកប្រតិបត្តិ បុរី វិមានសំណាង (Borey Vimean Samnang)
៤. ជាស្ថាបនិក និងជានាយកប្រតិបត្តិ បុរី ខេអេស រ៉េស៊ីដេន (Borey KS Residence)
៥. នឹងត្រៀមបើកគំរោងសំណាង រ៉េស៊ីដេន (Samnang Residence) ក្នុងពេលឆាប់ៗខាងមុខនេះ!

សូមគោរពអញ្ជើញចូលរួមបណ្តាញសង្គមខាងក្រោម ដើម្បីភ្ជាប់ទំនាក់ទំនងដោយផ្ទាល់ជាមួយលោក​ឧកញ៉ា​បណ្ឌិត គីម ហ៊ាង ៖

សូមចូលមើលគេហទំព័រ Website ខាងក្រោមនេះ ដើម្បីដឹងពីអាជីវកម្មប្រចាំថ្ងៃរបស់ លោកឧកញ៉ាបណ្ឌិត គីម ហ៊ាង ៖
www.khmerrealestate.com.kh
www.kwcambodia.com
www.boreyksresidence.com
www.boreyvimeansamnang.com

លោកអ្នកអាចទាក់ទងដោយផ្ទាល់មក ឧកញ៉ាបណ្ឌិត គីម ហ៊ាង ដែលបានប្រែក្លាយខ្លួនពីភ្នាក់ងារអចលនទ្រព្យ​វ័យក្មេង និងក្រីក្រម្នាក់ ក្នុងឆ្នាំ ២០០១ មកជាអ្នកអភិវឌ្ឍន៍អចលនទ្រព្យដ៏ល្បីល្បាញម្នាក់ តាមរយះលេខទូរស័ព្ទ៖ +855 12 96 2000 (WhatsApp & Telegram) និងតាមរយះ Email: [email protected]