គ្រងម្កុដជាង ៣ឆ្នាំ ពេលនេះស្ដេចទឹកបរិសុទ្ធ Zhong Shanshan របូតតំណែងជាកំពូលអ្នកមានបំផុតនៅចិន

អន្តរជាតិ

មហាសេដ្ឋី Zhong Shanshan បានបាត់បង់តំណែងជាកំពូលអ្នកមានបំផុតនៅប្រទេសចិន បន្ទាប់ពីទ្រព្យសម្បត្តិរបស់លោក មានតិចជាងមហាសេដ្ឋី Colin Huang ស្ថាបនិកក្រុមហ៊ុន Pinduoduo។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Bloomberg។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព
Zhong Shanshan

លោក Huang បានដណ្ដើមម្កុដពីស្ដេចទឹកបរិសុទ្ធ Zhong Shanshan ដែលធ្លាប់កាន់តំណែងជាមហាសេដ្ឋីមានដាច់គេនៅប្រទេសចិន រយៈពេលជាង ៣ឆ្នាំ ដោយសារប្រជាជនចិនមានទំនោរទិញសម្ភារៈនានាលើទីផ្សារអនឡាញ ខណៈផ្លេតហ្វម PDD របស់មហាសេដ្ឋីរូបនេះទទួលបានផលចំណេញរាប់ពាន់លានដុល្លារ។

Colin Huang

សូមជម្រាបដែរថា បច្ចុប្បន្ន មហាសេដ្ឋីបច្ចេកវិទ្យា Colin Huang មានទ្រព្យសម្បត្តិសរុប ៤៨,៦ពាន់លានដុល្លារ ស្របពេលស្ដេចទឹកបរិសុទ្ធ Zhong Shanshan មានទ្រព្យសម្បត្តិប្រហែល ៤៧ពាន់លានដុល្លារ៕