បញ្ហាខ្វះខាតដើមទុនក្នុងការពង្រីកអាជីវកម្មលែងជាបញ្ហាទៀតនោះហើយ សម្រាប់ម្ចាស់អាជីវកម្មខ្នាតតូចនិងមធ្យម ដោយសារនៅធនាគារ ជីប ម៉ុង យល់ច្បាស់អំពីតម្រូវការនិងកត្តាដែលជួយពង្រឹងភាពធន់ផ្នែកហិរញ្ញវត្ថុរបស់លោកអ្នកដើម្បីឱ្យផែនការពង្រីកអាជីវកម្មបានជោគជ័យ និងយូរអង្វែង។
ជាក់ស្ដែងធនាគារ ជីប ម៉ុង ដែល ជាធនាគារឈានមុខមួយនៅក្នុងស្រុកដែលមានការគាំទ្រពីសំណាក់ប្រជាពលរដ្ឋខ្មែរ ជាធនាគារដែលផ្ដល់សេវាកម្មប្រឹក្សាដ៏ល្អ ជាមួយនឹងដំណោះស្រាយហិរញ្ញវត្ថុសម្បូរបែបប្រកបទៅដោយទំនុកចិត្ដ និងប្រសិទ្ធិភាពខ្ពស់ កំពុងតែទទួលបានការគាំទ្រយ៉ាងខ្លាំងទៅលើសេវាកម្មកម្ចីអាជីវកម្មខ្នាតតូច Aនិងមធ្យម ជូនបងប្អូនអាជីវករដែលកំពុងត្រូវការទុនបន្ថែមសម្រាប់ពង្រីកអាជីវកម្ម ដោយផ្តល់អត្រាការប្រាក់ត្រឹមតែ 0.75% ក្នុងមួយខែ និងមានភាពបត់បែន។
ស្របពេលថ្មីៗនេះ ធនាគារ ជីប ម៉ុង បានបញ្ចេញនូវស៉្ពតពាណិជ្ជកម្មថ្មី ដែលបានបង្ហាញយ៉ាងច្បាស់អំពីអត្ថប្រយោជន៍និងការការប្តេជ្ញាចិត្តរបស់ធនាគារក្នុងការជួយជ្រោមជ្រែងសហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា ឱ្យកាន់តែរីកចម្រើន ដោយការផ្តល់កម្ចីដែលមានភាពងាយស្រួល និងឆាប់រហ័ស។
គួរឲ្យសម្គាល់ផងដែរថា ធនាគារ ជីប ម៉ុង ជាធនាគារដែលមានគ្រឹះដ៏រឹងមាំ និងមាន ជីប ម៉ុង ជាក្រុមហ៊ុនមេ អាចជួយលោកអ្នកឆ្ពោះទៅរកភាពជោគជ័យ និងជាដៃគូគង់វង្សយូរអង្វែងដ៏មានទំនុកចិត្តបំផុតរបស់លោកអ្នក។
ដើម្បីជ្រាបពីព័ត៌មានកាន់តែច្បាស់ សូមទស្សនាវីដេអូស្ព៉តពាណិជ្ជកម្ម ខាងក្រោមនេះ៖