តុលាការហុងកុង ពន្យារពេលកាត់ក្ដីរំលាយក្រុមហ៊ុនអចលនទ្រព្យខ្នាតយក្សមួយ

អន្តរជាតិ

កាលពីថ្ងៃទី១២ ខែសីហា តុលាការក្រុងហុងកុង បានពន្យារពេលកាត់ក្ដីរំលាយក្រុមហ៊ុនអចលនទ្រព្យ Kaisa Group រហូតដល់ថ្ងៃទី០៩ ខែកញ្ញា ដើម្បីទុកពេលឲ្យក្រុមហ៊ុនមានពេលចរចា ជាមួយម្ចាស់បំណុលឡើងវិញ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាមការចុះផ្សាយពីគេហទំព័រ CNA បានបង្ហាញថា ក្រុមហ៊ុនមានមូលដ្ឋាននៅទីក្រុង Shenzhen នេះ គឺបានប្រកាសក្ស័យធនកាលពីចុងឆ្នាំ២០២១ ក្រោយប្រកាសពីបំណុលប្រមាណ ១២ពាន់លានដុល្លារ។

ទន្ទឹមនឹងនោះ បុគ្គលិកជាន់ខ្ពស់ម្នាក់នៃក្រុមហ៊ុនមួយនេះបានអះអាងថា Kaisa Group បានរៀបចំឯកសារ ដើម្បីចរចាជាមួយម្ចាស់បំណុលជាលើកចុងក្រោយរួចរាល់ហើយ និងមានក្ដីរំពឹងទុកថា ករណីមួយនេះអាចនឹងដោះស្រាយចប់សព្វគ្រប់ត្រឹមរយៈពេលមួយខែ។

សូមជម្រាបដែរថា មុនពេលប្រកាសពីការពន្យារពេលកាត់ក្ដីរំលាយក្រុមហ៊ុនមួយនេះ តុលាការបានបង្ហើបដែរថា ក្រុមហ៊ុន Kaisa Group បានខកខានបង់ការប្រាក់ជូនម្ចាស់បំណុល ក្នុងទំហំទឹកប្រាក់រហូតដល់ ៧៥០លានដុល្លារហើយ៕