បញ្ចុះតម្លៃ៥០%ភ្លាមៗរាល់​ការ​ទិញសំបុត្រកុនពី​គ្រប់រោងភាពយន្តលេជេនតាមរយៈអេបWingmall

សង្គម​ និង​សេដ្ឋកិច្ច

គ្រាន់​តែកក់សំបុត្រតាមអេប Wingmall ឬបង់ប្រាក់ជាមួយ Wingpoints នៅរោងភាពយន្ត Legend នឹង​ទទួល​ការបញ្ចុះតម្លៃ 50%​ ភ្លាម​ៗ

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

Wingmall ដែលជាថ្នាលទិញទំនិញតាមអ៊ីនធឺណិតដ៏ពេញនិយមមួយនៅកម្ពុជា បានប្រកាសភាពជាដៃគូយុទ្ធសាស្រ្តជាមួយរោងភាពយន្តលេជេន ដែលធ្វើឱ្យបទពិសោធន៍នៃការទស្សនាភាពយន្តកាន់តែងាយស្រួល ហើយអាចសន្សំសំចៃបានច្រើនថែមទៀត។

លោក ម៉ានូ រ៉ាចាន់ អគ្គនាយកក្រុមហ៊ុន Wing Inter Logistics Technologies ដែល​ជាក្រុមហ៊ុនមេនៃ ​Wingmall បានលើកឡើងថា៖ “យើងខ្ញុំពិតជាមានសេចក្តីសោមនស្សរីករាយ ដែលផ្តល់ជូនអតិថិជននូវភាពងាយស្រួល និងការសន្សំសំចៃបានកាន់តែច្រើនតាមរយៈភាពជាដៃគូដ៏មានសក្តានុពលរបស់យើងជាមួយរោងភាពយន្តលេជេន។”

ឥឡូវនេះ អ្នកចូលចិត្តទស្សនាភាពយន្តទាំងអស់អាចកក់សំបុត្រកុនតាម Wingmall បានយ៉ាងងាយស្រួល ហើយអាចជ្រើសរើសកៅអីអង្គុយដែលពេញចិត្តទុកមុន ដោយមិនចាំបាច់ប្រញាប់ទៅទិញសំបុត្រនៅរោងភាពយន្តដោយផ្ទាល់ ឬខកខាន​ក្នុងការ​ទិញសំបុត្រ​ទស្សនា​ភាពយន្ត​ដែល​កំពុង​ពេញ​និយមនោះឡើយ។ បន្ថែមលើនេះ អតិថិជនក៏​អាចទូទាត់ដោយផ្ទាល់នៅរោងភាពយន្តលេជេនជាមួយ Wingpay ឬទូទាត់តាមWingpoint ដែលប្រមូលបានពីការប្រើប្រាស់ KHQR របស់ធនាគារ វីងផងដែរ។

លោក ម៉ានូ រ៉ាចាន់ បានន្ថែមថា៖ “តាមរយៈការរួមបញ្ចូលសេវាកម្មនេះ​ យើងបានសម្រួលដំណើរការកក់កុន ដោយធានាឲ្យ​បាន​ថាការ​​ទស្សនាភាពយន្តគឺជាពេលដ៏រីករាយផុត​។​ ជាមួយគ្នានេះ អតិថិជនធនាគារ វីង ​ទាំងអស់ក៏អាចប្រមូល Wingpoint ដោយទូទាត់តាម KHQR ធនាគារ វីង​ ហើយប្រើប្រាស់ Wingpoint នោះទាំងស្រុង ឬមួយចំនួន ដើម្បីទូទាត់នៅគ្រប់រោងភាពយន្តលេជេន។​”

ដើម្បីអបអរសាទរកិច្ចសហការនេះ អ្នកប្រើប្រាស់អេបWingmall ទាំងអស់អាចរីករាយជាមួយនឹងការបញ្ចុះតម្លៃ ៥០% ភ្លាមៗតែម្តងលើគ្រប់ប្រភេទសំបុត្រកុនទាំងអស់ចាប់ពីថ្ងៃនេះរហូតដល់ថ្ងៃទី ៣១ ខែតុលា ឆ្នាំ២០២៤ ដោយគ្រាន់តែទូទាត់តាមគណនីធនាគារ វីង ឬ វីង វីសាកាត។ ដើម្បីទទួលបានការផ្តល់ជូននេះ អតិថិជនគ្រាន់តែវាយបញ្ចូលប្រូម៉ូសិន​កូដ “popcorn” សម្រាប់ការប្រើប្រាស់គណនីធនាគារ វីង និងប្រូម៉ូសិនកូដ “movie” សម្រាប់ វីង វីសាកាត នៅរាល់ពេលទិញសំបុត្រកុនតាមអេបWingmall។

បន្ថែមពីលើនេះ អតិថិជនទាំងអស់ដែលឈ្នះរង្វាន់ពី​កម្មវិធី “បើហិបឈ្នះរង្វាន់” ពីធនាគារ វីង ក៏​អាច​ប្តូរយក​រ​ង្វាន់ជា​ច្រើននៅរោងភាពយន្តលេជេន​ផងដែរ​ ដែល​រង្វាន់ទាំងនោះ​រួម​មាន៖ ការបញ្ចុះតម្លៃ ២០% លើអាហារសម្រន់ ការបញ្ចុះតម្លៃ ៣០% លើសំបុត្រកុន​2D និងការទិញមួយថែមមួយលើសំបុត្រកុននៅថ្ងៃខួបកំណើតផងដែរ។

លោក MICHAL CHAI នាយកប្រត្ដិបត្តិនៃរោងភាពយន្ត លេជេន បានលើកឡើងថា៖ “យើងខ្ញុំជឿជាក់ថា អតិថិនជនរបស់យើងនឹងទទួលបានគុណតម្លៃជាច្រើនពី​កិច្ចសហប្រតិបត្តិការក្នុងភាពជាដៃគូដ៏សំខាន់នេះ។”

ដំណើរការនៃការកក់សំបុត្រគឺមានភាពងាយស្រួលមែនទែន។ អ្នកប្រើប្រាស់គ្រាន់តែបើកអេប Wingmall រួចហើយជ្រើសរើសមុខងារ Movies បន្ទាប់មកជ្រើសរើសភាពយន្តដែលចូលចិត្តនិងទីតាំងរោងភាពយន្តនៅដែលចង់បាន​ ជ្រើសរើសកៅអង្គុយ ហើយទូទាត់រួចជាការស្រេច។ ពោលគឺ​គ្រប់យ៉ាងដំណើរការនៅលើចុងម្រាមដៃបានយ៉ាងងាយស្រួល។

លោក Michael Chai បានបន្ថែមថា៖ “ភាពជាដៃគូជាមួយ Wingmall នាពេលនេះ គឺជាការបោះជំហានដ៏សំខាន់មួយបង្ហាញពីការប្តេជ្ញាចិត្តរបស់យើងខ្ញុំដែលធ្វើឱ្យបរិយាកាសទស្សនាភាពយន្តកាន់តែ​រីករាយ ដែលឆ្លុះបញ្ចាំងពីការយកចិត្តទុកដាក់របស់យើងខ្ញុំ ដើម្បីបំពេញកំណើនតម្រូវការអតិថិជនរបស់យើងឱ្យកាន់តែប្រសើរក្នុងយុគសម័យឌីជីថល។”

​រោងភាពយន្ត លេជេន (Legend Cinema)​ គឺជារោងភាពយន្តចំណាត់ថ្នាក់លេខ ១ លំដាប់ស្តង់ដារអន្តរជាតិដំបូងគេបង្អស់នៅប្រទេសកម្ពុជាដែលបានបង្កើតឡើង​ដោយស្នាដៃកូនខ្មែរ និងបានបើកដំណើរការតាំងពីឆ្នាំ ២០១១ រហូតដល់សព្វថ្ងៃនេះ។ ការរីកចម្រើន និងការពង្រីកយ៉ាងឆាប់រហ័សរបស់រោងភាពយន្តមួយនេះ​ ចាប់ពីទីតាំងទី ​១ ​​ដល់ ១២ទីតាំង ក្នុងរយៈពេល ១៣ ឆ្នាំកន្លងមក​ គឺបានបង្ហាញពីវឌ្ឍនភាពខ្លាំងខ្លារបស់ខ្លួន​ក្នុងការផ្តល់នូវសេវាកម្ម និងការចែកចាយខ្សែភាពយន្ត ហើយមានឥទ្ធិពលខ្លាំងនៅក្នុងវិស័យភាពយន្ត។ 

សព្វថ្ងៃនេះ រោងភាពយន្ត លេជេន បានអនុវត្ត ជាមួយបច្ចេកវិទ្យាភាពយន្តកម្រិតខ្ពស់ដ៏ជោគជ័យ ដែលបានធ្វើឱ្យកម្រិតនៃការផ្តល់ជូន​លើសពីបទដ្ឋាននៃរោងភាពយន្ត។ ក្រុមការងាររបស់រោងភាពយន្ត លេជេនប្តេជ្ញាផ្តល់នូវបទពិសោធន៍ភាពយន្តដ៏អស្ចារ្យលំដាប់កំពូល ជាមួយសេវាកម្ម និងអាហារសម្រន់ដ៏ល្អឥតខ្ចោះ ព្រមទាំងបដិសណ្ឋារកិច្ចបែបខ្មែរ។ មិនត្រឹមតែប៉ុណ្ណោះរោងភាពយន្ត លេជេន មានយុទ្ធសាស្ដ្រថ្មីសម្រាប់ជំរុញការអភិវឌ្ឍន៍ថ្មីៗនៅក្នុងវិស័យភាពយន្តលើសពីការរំពឹងទុក។

អតិថិជនដែលទិញសំបុត្រកុនមានជម្រើសជាច្រើនក្នុងការទូទាត់។ ក្នុងនោះ​ ពួកគាត់អាចទិញ​សំបុត្រ​នៅតាម​រោងកុនដោយផ្ទាល់​ ហើយទូទាត់ដោយ​​សាច់ប្រាក់ ឬតាមអេប  Wing Bankក៏បាន។​  ជាមួយអេប Wing Bank អតិថិជនអាចជ្រើសរើស​ទូទាត់ដោយប្រើសមតុល្យសាច់ប្រាក់នៅក្នុងគណនី ឬទូទាត់តាម Wingpoint ក៏បាន។ សម្រាប់អតិថិជនមិនមាន Wingpoint ​គ្រប់គ្រាន់​លើការចំណាយទាំងអស់​ ពួកគាត់ក៏អាចប្រើលុយនៅក្នុងគណនីខ្លះ និង Wingpoint ដែល​មាន​ស្រាប់​ដើម្បីបង្គ្រប់ក្នុងការទូទាត់ក៏បាន។

ដើម្បីទទួលបាន Wingpoint អតិថិជនគ្រាន់តែប្រើអេប Wingmall ដើម្បីទិញផលិតផលជាច្រើនទៅតាមតម្រូវការ។​ នៅលើអេប​ Wingmall មានបណ្តាញដៃគូអាជីវកម្មប្រមាណ ៥០.០០០ ហាងនៅទូទាំងប្រទេសកម្ពុជា ដែលអតិថិជនទាំងអស់អាចចាយ​Wingpoint សម្រាប់បញ្ជាទិញផលិតផលបានជារៀងរាល់ថ្ងៃយ៉ាងងាយស្រួល។ 

Wingmall ដែលជាផ្នែកមួយនៃក្រុម Wing Inter Logistics Technologies ផ្តល់នូវថ្នាលទិញទំនិញតាមអ៊ីនធឺណិតមួយដ៏សម្បូរបែប ដែលមានរាប់ពាន់ហាង និងអ្នកដឹកជញ្ចូនជាង ១.០០០ នាក់ទៀតផង។ ជាមួយនឹងការផ្តល់ជូននូវផលិតផលរាប់ពាន់មុខ ហើយមាន​ការទូទាត់ច្រើនជម្រើសព អេបWingmall ធ្វើឱ្យបទពិសោធន៍ទិញទំនិញតាមអ៊ីនធឺណិតកាន់តែអសា្ចរ្យ ដោយមានការបញ្ចុះតម្លៃពិសេសៗជាច្រើន៕