ឧកញ៉ា ចាន់ សុឃាំង សូមផ្ញើអនាគតរបស់ខ្លួន នឹងវិស័យកសិកម្មនៅកម្ពុជា

ជុំវិញ​ឧកញ៉ា

ឧកញ៉ា ចាន់ សុឃាំង ប្រធាន​សហព័ន្ធស្រូវអង្ករកម្ពុជា បានលើកឡើងថា លោកសូមផ្ញើអនាគតរបស់ខ្លួន​នឹង​វិស័យ​កសិកម្ម​កម្ពុជា ព្រោះយល់ថា​កសិកម្មនៅកម្ពុជា​ គឺជាសសរទ្រូង​ទ្រងទ្រង់សេដ្ឋកិច្ចនៅមូលដ្ឋាន និង​សេដ្ឋកិច្ច​ក្នុងស្រុក​យ៉ាង​សកម្ម។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោកឧកញ៉ា បាន​បង្ហោះរូបភាព​មួយសន្លឹក​លើបណ្តាញ​សង្គមហ្វេសប៊ុក កាលពីថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៤ ភ្ជាប់ជាមួយ​នឹង​សារ​ដ៏​មាន​អត្ថន័យ​ ដូច្នេះថា៖ “សម្រាកខ្លះ ហើយចាំបន្តរទៅមុខទៀត។ ខ្ញុំសូមផ្ញើរអនាគតខ្ញុំ នឹងវិស័យកសិកម្មនៅកម្ពុជា។ កសិកម្មនៅកម្ពុជា ជាសសរទ្រូងទ្រទ្រង់សេដ្ឋកិច្ចមូលដ្ឋាន និងសេដ្ឋកិច្ចក្នុងស្រុក យ៉ាងសកម្ម។ មិនតែប៉ុណ្ណោះនឹងជំរុញកម្ពុជាឱ្យ​ក្លាយជាអធិរាជស្បៀងក្នុងតំបន់។ កម្ពុជា ប្រទេសតូច បេះដូងធំ។

កន្លងមក លោក​ឧកញ៉ា ចាន់ សុឃាំង ធ្លាប់បានលើកឡើងថា ប្រទេសកម្ពុជា ជាប្រទេសមួយប្រកបដោយ​អំណោយផលនៃធម្មជាតិ​ជាច្រើន​ទាំងសណ្ឋានដី អាកាសធាតុ តែដោយសារសង្គ្រោម បានធ្វើឱ្យកសិករកម្ពុជា​ចំនួន ជាង២៨% ឬប្រហាក់ប្រហែល​១.០៩លានគ្រួសារ មានដីស្រែតិចជាង ១ហិកតា និង កសិករចំនួន១១% ជាង ៤សែន៥ម៉ឺនគ្រួសារធ្វើស្រែ​ដោយការ​ជួលដី។

សូមជម្រាបថា ឧកញ៉ា ចាន់ សុឃាំង គឺជាប្រធាន​សហព័ន្ធស្រូវអង្ករកម្ពុជា និង​ជា​សហប្រធាន​ក្រុមការងារ “ឈ” ផ្នែកឯកជន ​​បាន​ដឹកនាំ កិច្ច​ប្រជុំ​ក្រុមការងារផ្នែកឯកជន ក្រុម “ឈ” “ផ្នែកស្រូវ-អង្ករ” នៃវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន។

ក្នុងតួនាទីជាប្រធាន​សហព័ន្ធស្រូវអង្ករកម្ពុជា លោក​ឧកញ៉ា ចាន់ សុឃាំង ធ្លាប់បាន​បញ្ជាក់​ថា សហព័ន្ធ​កំពុង​ធ្វើ​យ៉ាងណា​ឱ្យ​ ទីផ្សារអង្ករកម្ពុជា​ឱ្យកាន់តែមាន​ភាព​ទាក់​ទាញ​បន្ថែមទៀត ទាំងទីផ្សារក្នុងស្រុក និង​ទីផ្សារអន្តរជាតិ លើបច្ចុប្បន្នភាពនៃកេរ្តិ៍ឈ្មោះអង្ករកម្ពុជា ដែលធ្លាប់​ទទួល​បាន​ពានរង្វាន់អង្ករល្អបំផុតលើពិភពលោកចំនួន ៥ដង នាឆ្នាំ​២០១២ ២០១៣ ២០១៤ ២០១៨ និង ២០២២ សម្រាប់​ពូជស្រូវ ផ្ការំដួល និងពានរង្វាន់មាសចិន​អាស៊ាន ឆ្នាំ​២០២៣ សម្រាប់អង្ករពូជស្រូវសែនក្រអូប០១៕