មេដឹកនាំវៀតណាមថ្មី គ្រោងបំពេញទស្សនកិច្ចទៅប្រទេសចិននាសប្ដាហ៍ក្រោយ

អន្តរជាតិ

ប្រធានាធិបតីវៀតណាម និងជាអគ្គលេខាធិការបក្សកុម្ម៉ុយនីស្ត លោក To Lam នឹងធ្វើដំណើរទស្សនកិច្ចទៅកាន់ប្រទេសចិន នាសប្ដាហ៍ក្រោយ ខណៈវានឹងក្លាយជាដំណើរទស្សនកិច្ចក្រៅប្រទេសផ្លូវការ លើកដំបូងរបស់មេដឹកនាំរូបនេះ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាមការចុះផ្សាយពីសារព័ត៌មាន Reuters បានបង្ហាញថា ដំណើរទស្សនកិច្ចរបស់លោក To Lam ធ្វើឡើងដើម្បីបង្ហាញពីចំណងមិត្តភាពដ៏រឹងមាំ ជាមួយមហាអំណាចសេដ្ឋកិច្ចធំបំផុតទី២ លើលោក បើទោះជាបច្ចុប្បន្នប្រទេសទាំង២ ហាក់កំពុងជជែកតវ៉ា ពីជម្លោះដែនទឹកសមុទ្រចិនខាងត្បូងនៅឡើយ។

លោក To Lam មានគម្រោងធ្វើដំណើរទៅដល់ទីក្រុងប៉េកាំង នៅថ្ងៃទី១៨ ខែសីហា និងមានផែនការជួបជជែកគ្នា ជាមួយមេដឹកនាំកំពូលចិន លោក ស៊ី ជិនពីង ក៏ដូចជាមន្ត្រីជាន់ខ្ពស់ចិនជាច្រើនរូបផងដែរ។

សូមជម្រាបបន្ថែមថា ក្នុងដំណើរទស្សនកិច្ចផ្លូវរដ្ឋរយៈពេល ២ថ្ងៃនោះ មេដឹកនាំប្រទេសទាំង២ នឹងពិភាក្សាពីកិច្ចសហប្រតិបត្តិការលើវិស័យជាច្រើន ដូចជាវិស័យពាណិជ្ជកម្ម និងបញ្ហាដែនសមុទ្រចិនខាងត្បូងជាដើម៕