ព្រះមហាក្សត្រខ្មែរ យាងទៅបំពេញព្រះរាជទស្សនកិច្ច នៅសាធារណរដ្ឋប្រជាមានិតចិន

សង្គម​ និង​សេដ្ឋកិច្ច

ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បានយាងចាកចេញពីរាជធានីភ្នំពេញឆ្ពោះទៅកាន់ប្រទេសចិន ទីដែលព្រះអង្គ បំពេញព្រះរាជទស្សនកិច្ច ចាប់ពីថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៤នេះតទៅ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្នុងឱកាសយាងទៅបំពេញទស្សនកិច្ចនាប្រទេសចិននេះដែរ គេឃើញមានវត្តមានថ្នាក់ដឹកនាំកំពូលៗ រួមមាន៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា សម្ដេចតេជោ ហ៊ុន សែន  ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងថ្នាក់ដឹកនាំនៅតាមក្រសួងស្ថាប័នជាច្រើនរូបទៀត បានអញ្ជើញថ្វាយព្រះរាជដំណើរ ព្រះករុណាព្រះបាទសម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា យាងបំពេញព្រះរាជទស្សនកិច្ចទៅកាន់សាធារណរដ្ឋប្រជាមានិតចិន។ដោយឡែក លោកWANG Wenbin ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ក៏មានវត្តមានក្នុងឱកាសនោះផងដែរ។

យោងតាមព្រះរាជសារកាលពីថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៤ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានមានព្រះរាជបន្ទូលជូនជនរួមជាតិថា ព្រះអង្គនឹងយាងបំពេញព្រះរាជទស្សនកិច្ចនៅប្រទេសចិន ចាប់ពីថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៤នេះតទៅ។

ព្រះរាជសាររបស់ព្រះករុណា បានឱ្យដឹងបន្តថា នៅក្នុងឱកាសអវត្តមានរបស់ព្រះអង្គ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នឹងទទួលជួយទូលព្រះអង្គក្នុងឋានៈជាប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា ។ជាមួយគ្នានេះ ព្រះមហាក្សត្រ ក៏បានសូមថ្វាយព្រះពរដល់ជនរួមជាតិទាំងអស់ សូមបានប្រកប តែនឹងព្រះពុទ្ធពរ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយផងដែរ៕  អត្ថបទ៖ រង្សី