ជំទាវអ្នកឧកញ៉ា អាង ដាណែត បើកលក់ជាផ្លូវការនៃគម្រោងអគារខុនដូ «J-TOWER 3» កម្ពស់ ៧៧ជាន់

សមាគមឧកញ៉ាកម្ពុជា

ជំទាវអ្នកឧកញ៉ា អាង ដាណែត អគ្គនាយិកាក្រុមហ៊ុន WH និងជាសមាជិក នៃសមាគមឧកញ៉ាកម្ពុជា បានបើកលក់ជាផ្លូវការនៃគម្រោងអគារខុនដូ «J-TOWER 3» ខ្ពស់ជាងគេនៅកម្ពុជា រហូតដល់ ៧៧ជាន់ ដែលវិនិយោគរួមគ្នាជាមួយក្រុមហ៊ុន តានីជូ គ្រុប របស់ជប៉ុន។ នេះបើតាមសមាគមឧកញ៉ាកម្ពុជា បានឱ្យដឹងកាលពីថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៤។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោកជំទាវអ្នកឧកញ៉ា អាង ដាណែត សមាជិក នៃសមាគមឧកញ៉ាកម្ពុជា និងជាអគ្គនាយិកាក្រុមហ៊ុន WH បានបញ្ជាក់ថា គម្រោងអគារ J-TOWER 3 នឹងក្លាយជាផ្នែកមួយលើកតម្កើងមុខមាត់របស់កម្ពុជាដែលជាប្រទេសកំពុងអភិវឌ្ឍន៍នៅក្នុងតំបន់ និងនៅលើឆាកអន្តរជាតិ។ គម្រោងនេះនឹងផ្តល់នូវបរិបទរស់នៅថ្មីមួយទៀតដែលទំនើបទាន់សម័យ និងផ្តល់ភាពងាយស្រួលសម្រាប់ការរស់នៅប្រចាំថ្ងៃជាមួយនឹងបរិក្ខារដ៏សំបូរបែបហើយគម្រោងនេះក៏នឹងក្លាយជាឱកាសមួយសម្រាប់ការវិនិយោគដែលនឹងផ្តល់ផលចំណេញជាទីគាប់ចិត្ត មិនថាវិនិយោគសម្រាប់ផលចំណេញ ឬផលចំណូលពីការជួលឡើយ។

សូមជម្រាបថា អគារ J-TOWER 3  មានកម្ពស់រហូតដល់៧៧ជាន់ (៣២០ម៉ែត្រ) ស្ថិតជាប់តំបន់បឹងកេងកង១  ខណ្ឌបឹងកេងកង និងត្រូវបានសាងសង់ឡើងផ្តោតទៅលើភ្ញៀវដែលស្នាក់នៅជាសំខាន់ ពោលគឺនឹងផ្តល់នូវសុវត្ថិភាព២៤ម៉ោងទៅអ្នករស់នៅក្នុងអគារ និងធ្វើឱ្យភ្ញៀវមានផាសុកភាពជាមួយនឹងស្កាយបារ និងអាងហែលទឹកដែលខ្ពស់ជាងគេសម្រាប់ភ្ញៀវកម្សាន្ត៕