ពាណិជ្ជកម្មទ្វេភាគីកម្ពុជា-អាមេរិក មានទំហំទឹកប្រាក់ជាង ៥ពាន់លានដុល្លារ

សង្គម​ និង​សេដ្ឋកិច្ច


ភ្នំពេញ៖យោងតាមអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា (GDCE) ពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា-អាមេរិកនៅក្នុងរយៈពេល ៧ ខែ ឆ្នាំ ២០២៤ មានទំហំទឹកប្រាក់ជាង ៥ ពាន់លានដុល្លារ កើនឡើង ៦,៥ភាគរយ ធៀបនឹងរយៈពេលដូចគ្នាក្នុង ឆ្នាំ ២០២៣ ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានឱ្យដឹងថា៖ចាប់ពីខែមករា-ខែកក្កដា ឆ្នាំ ២០២៤ ការនាំចេញ-នាំចូលទំនិញរវាងប្រទេសទាំងពីរមានទឹកប្រាក់សរុប ៥,៦៦ ពាន់លានដុល្លារ កើនឡើង៦,៥ ភាគរយ ក្នុងនោះកម្ពុជានាំចេញទំនិញទៅអាមេរិកមានតម្លៃ ៥,៥១ ពាន់លានដុល្លារ និងទំនិញអាមេរិកនាំចូលមកកម្ពុជាតម្លៃ ១៥៤,១០ លានដុល្លារ កើនឡើង ៨,៩ ភាគរយ។

ប្រភពដដែលបានឱ្យដឹងថា ទំនិញដែលកម្ពុជានាំចេញទៅអាមេរិកមានដូចជា សម្លៀកបំពាក់ សម្ភារធ្វើដំណើរ កង់ និងសម្ភារប្រើប្រាស់មួយចំនួនទៀត។ ចំណែកអាមេរិកនាំចូលមកវិញ មានដូចជារថយន្ត គ្រឿងយន្ត គ្រឿងអលង្ការ គ្រឿងសំអាង សម្ភារអគ្គិសនី អេឡិចត្រូនិក និងសម្ភារប្រើប្រាស់មួយចំនួនទៀត។

គួររំលឹកថា ទិន្នន័យរបស់អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ក្នុងឆ្នាំ២០២៣ការនាំទំនិញទៅមករវាងដៃគូពាណិជ្ជកម្មទាំងកម្ពុជា អាមេរិកមានទឹកប្រាក់សរុប ៩,១៥ពាន់លានដុល្លារ ចំណែកឆ្នាំ ២០២២ មានចំនួន ៩,២៨ ពាន់លានដុល្លារ៕