ក្រុមហ៊ុនរបស់មហាសេដ្ឋី Elon Musk ទទួលបានអាជ្ញាប័ណ្ណផ្តល់សេវាកម្មអ៊ីនធឺណិត នៅស្រីលង្កា

អន្តរជាតិ

យោងតាមការិយាល័យប្រធានាធិបតី បានបង្ហាញឲ្យដឹងថា និយតករទូរគមនាគមន៍របស់ប្រទេសស្រីលង្កា បានចេញអាជ្ញាប័ណ្ណដល់ក្រុមហ៊ុន Starlink របស់កំពូលមហាសេដ្ឋី Elon Musk ដើម្បីផ្តល់សេវាកម្មអ៊ីនធឺណិតតាមរយ:ផ្កាយរណប នៅក្នុងប្រទេសនេះ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន CNA។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

កាលពីខែមុន សភារបស់ប្រទេសស្រីលង្កា បានអនុម័តច្បាប់ទូរគមនាគមន៍ថ្មីមួយដែលជាការធ្វើវិសោធនកម្មច្បាប់នេះជាលើកដំបូងនៅក្នុងរយ:ពេល ២៨ឆ្នាំចុងក្រោយ និងបានត្រួសត្រាយផ្លូវសម្រាប់ SpaceX ដែលជាក្រុមហ៊ុនមេរបស់ Starlink ចូលមកកាន់ប្រទេសនេះជាលើកដំបូង។

ទន្ទឹមនឹងនេះ ក្រុមមន្ត្រីស្រីលង្កា បានបង្ហាញឲ្យដឹងថាក្រុមហ៊ុន Starlink របស់លោក Musk បានមកដល់ប្រទេសរបស់ខ្លួន នៅក្នុងខែមីនា ឆ្នាំនេះ ជាមួយនឹងសំណើរក្នុងការរៀបចំប្រតិបត្តិការ ខណ:ក្រុមហ៊ុនខ្នាតយក្សរបស់អាមេរិក តម្រូវឲ្យបង់ពន្ធដើម្បីទទួលបានអាជ្ញាប័ណ្ណ។

ជម្រាបថា Starlink កាន់កាប់ប្រហែល ៦០% នៃផ្កាយរណបសរុបប្រហែល ៧ ៥០០ ដែលធ្វើដំណើរជុំវិញកន្លងផែនដី ខណ:ក្នុងរយ:ពេលចុងក្រោយនេះ លោក Musk បានព្យាយាមយ៉ាងខ្លាំងដើម្បីនាំយកក្រុមហ៊ុនរបស់លោក ចូលទៅក្នុងតំបន់អាស៊ីខាងត្បូង ដោយដំបូងឡើយលោកបានបង្ហាញចំណាប់អារម្មណ៍ក្នុងការបើកដំណើរការ Starlink នៅក្នុងប្រទេសឥណ្ឌា ប៉ុន្តែរហូតមកដល់ពេលនេះមិន​ទាន់​មាន​គម្រោង​ផ្លូវ​ការ​ណាមួយ ត្រូវ​បាន​ប្រកាស​នៅ​ឡើយ​ទេ៕