ក្រុមហ៊ុន វិរៈ ប៊ុនថាំ អេចប្រេស របស់អ្នកឧកញ៉ា សួរ វីរៈ គ្រោងនឹងបើកដំណើរការ ទិសដៅធ្វើដំណើរអន្តរជាតិកម្ពុជាទៅមកឡាវ ចំនួនពីរខ្សែ (ភ្នំពេញ-ឡាវ និង សៀមរាប-ឡាវ) ក្នុងពេលឆាប់ៗខាងមុខនេះ ដើម្បីផ្ដល់ភាពងាយស្រួលដល់អតិថិជន ក្នុងការធ្វើដំណើរ។
ទិសដៅថ្មីធ្វើដំណើរឆ្លងដែនតាមផ្លូវគោកនេះ នឹងត្រូវធ្វើដំណើរចេញពីរាជធានីភ្នំពេញ ឬខេត្តសៀមរាប របស់កម្ពុជា ឆ្ពោះទៅខេត្តភាគខាងត្បូងរបស់ឡាវ ដោយត្រូវឆ្លងកាត់ច្រកទ្វារអន្តរជាតិត្រពាំងក្រៀល នៃខេត្តស្ទឹងត្រែង។ សេវាកម្មរថយន្តក្រុងនេះ កើតចេញពីកិច្ចសហការវាង ក្រុមហ៊ុន វិរៈ ប៊ុនថាំ របស់ខ្មែរ និងក្រុមហ៊ុនរបស់ឡាវ ដែលរួមគ្នាលើកកម្ពស់ទេសចរណ៍ឆ្លងដែន រវាងប្រទេសទាំងពីរ។
អ្នកឧកញ៉ា សួរ វីរៈ អគ្គនាយកក្រុមហ៊ុន វិរៈ ប៊ុនថាំ អេចប្រេស បានឱ្យដឹងថា ការធ្វើដំណើរតាមរថយន្តក្រុងពីរាជធានីភ្នំពេញ ឬសៀមរាប ទៅខេត្តច័ន្ទប៉ាសាក់ របស់ឡាវ មានតម្លៃ ៤៣ដុល្លារក្នុងមួយសំបុត្រ។ ដោយឡែក ពីភ្នំពេញ ឬសៀមរាប ទៅកាន់កោះ៤០០០ របស់ឡាវ មានតម្លៃ ៣៨ដុល្លារក្នុងមួយសំបុត្រ។ ការធ្វើដំណើរទាំងពីរខ្សែនេះ ត្រូវប្រើរយៈពេលពី ៨ម៉ោង ទៅដល់ ១១ម៉ោង ដោយប្រើរថយន្តទំនើប Airbus សម្រាប់ផ្តល់ផាសុកភាពរបស់ផ្លូវឆ្ងាយដល់អតិថិជនផងដែរ។
កុំភ្លេចតាមដានផេកផ្លូវការរបស់ក្រុមហ៊ុនវិរៈ ប៊ុនថាំដើម្បីដឹងកាន់តែច្បាស់អំពីថ្ងៃបើកដំណើរការ សាកល្បង និងជាផ្លូវការ!!
អតិថិជនអាចទាញយក កម្មវិធី VET EXPRESS បាននៅលើទូរសព្ទដៃ ទាំងប្រព័ន្ធ iOS និង Andriod ។
-សម្រាប់ប្រព័ន្ធប្រតិបត្តិការ IOS: https://apple.co/2GG57Vq
-សម្រាប់ប្រព័ន្ធប្រតិបត្តិការ GooglePlay: https://bit.ly/2IhMiZ8
វេបសាយសម្រាប់កក់ : www.vireakbuntham.com
តេឡេក្រាមកក់សំបុត្រ: https://t.me/VETransportation ។