ក្រុមហ៊ុនផលិតបន្ទះឈីប Texas Instruments បានប្រកាសកាលពីចុងសប្ដាហ៍មុនថា ពួកគេ នឹងទទួលបានកញ្ចប់ជំនួយពីរដ្ឋាភិបាល រហូតដល់ ១,៦ពាន់លានដុល្លារ ដើម្បីសាងសង់រោងចក្រចំនួន ៣កន្លែងទៀត។
យោងតាមការចុះផ្សាយពីសារព័ត៌មាន Reuters បានបង្ហាញថា កញ្ចប់ជំនួយនេះ គឺធ្វើឡើងតាមរយៈមូលនិធិ U.S CHIPS and Science Act ដែលបង្កើតឡើងដើម្បីជួយដល់ ក្រុមហ៊ុនផលិតបន្ទះឈីបរបស់អាមេរិក ប្រកួតប្រជែងទីផ្សារអន្តរជាតិ។
ទន្ទឹមនឹងនោះ ក្រុមហ៊ុន Texas Instruments ក៏បានអះអាងដែរថា ពួកគេនឹងធ្វើការបណ្ដាក់ទុនច្រើនជាង ១៨ពាន់លានដុល្លារ រហូតដល់ឆ្នាំ២០២៩ លើការសាងសង់រោងចក្រផលិតបន្ទះឈីប ជាមួយក្ដីរំពឹងបង្កើតឱកាសការងារដល់ ២ ០០០កន្លែងថែមទៀត។
សូមជម្រាបបន្ថែមថា ក្រុមហ៊ុន Texas Instruments គឺជាអ្នកជំនាញផលិតបន្ទះឈីបធំបំផុតលើលោកទី០៨ ជាមួយមូលធនទីផ្សារប្រមាណ ១៨៣ពាន់លានដុល្លារ៕