ថ្នាក់ដឹកនាំធនាគាររបស់លោកអ្នកឧកញ៉ា អ្នកឧកញ៉ា ២រូបជាអនុប្រធាននិងហិរញ្ញិកនៃសមាគមធនាគារនៅកម្ពុជា

ជុំវិញ​ឧកញ៉ា

ថ្នាក់ដឹកនាំធនាគាររបស់លោកអ្នកឧកញ៉ា អ្នកឧកញ៉ា ២រូបគឺជាអនុប្រធាននិងហិរញ្ញិកនៃសមាគមធនាគារនៅកម្ពុជា។ នេះបើតាមការឱ្យដឹងពីលោក សុខ ចាន់ នាយកបរិយាបន្នហិរញ្ញវត្ថុនិងទំនាក់ទំនងសាធារណៈ នៃសមាគមធនាគារនៅកម្ពុជា។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព
លោក Raymond Sia Say Guan

យោងតាមការបង្ហាញទិដ្ឋភាពទូទៅនៃសមាគមធនាគារនៅកម្ពុជា លោក សុខ ចាន់ បានឱ្យដឹងថា រចនាសម្ព័ន្ធក្រុមប្រឹក្សាភិបាល របស់សមាគមធនាគារនៅកម្ពុជាសម្រាប់ឆ្នាំ២០២៤-២០២៥ ដឹកនាំដោយនាយកប្រតិបត្តិធនាគារ មេយប៊ែង លោក Dato’ Mohd Hanif Suadi ។ នៅក្នុងនោះ លោក Raymond Sia Say Guan ប្រធាននាយកប្រតិបត្តិ និងជានាយកប្រតិបត្តិនៃធនាគារ កាណាឌីយ៉ា របស់លោកអ្នកឧកញ៉ា ពុង ឃាវសែ គឺជាអនុប្រធាន និង Mr. Han Peng Kwang នាយកប្រតិបត្តិធនាគារ វីង របស់អ្នកឧកញ៉ា គិត ម៉េង ត្រូវបានជ្រើសរើសជាហិរញ្ញិក។

Mr. Han Peng Kwang

លោក សុខ ចាន់ បានបន្ដថា សមាជិកសមាគមធនាគារនៅកម្ពុជា មានចំនួន៩ ដូចជា ACLEDA Bank , Advanced Bank of Asia Limited, Cambodian Pubtic Bank, Cambodia Post Bank, Foreign Trade Bank of Cambodia, Angkor Capittal Specialized Bank, Cambodian Micrifinance Associciation, Cambodian Associatian Association of Finance and Technology, Microfinance Deposit-taking Institution.

សូមជម្រាបជូនថា ការបង្កើតសមាគមធនាគារនៅកម្ពុជា ជាកាតព្វកិច្ចដែលមានចែងក្នុងមាត្រា៧២ នៃច្បាប់ស្ដីពីគ្រឹស្ថានធនាគារ និងហិរញ្ញវត្ថុ។ សមាគមធនាគារនៅកម្ពុជា បង្កើតឡើងដើម្បីជំរុញការអភិវឌ្ឍប្រព័ន្ធហិរញ្ញវត្ថុកម្ពុជា និងការការពារផលប្រយោជន៍ស្របច្បាប់របស់សមាជិក។

សមាគមអនុវត្ដសកម្មភាពដោយមានការសហការយ៉ាងជិតស្និទ្ធជាមួយជាជ្ញាធរ សមាគម អង្គការ ឬស្ថាប័នក្នុងស្រុក និងអន្ដរជាតិ ហើយបម្រើសេវាកម្មជាច្រកទំនាក់ទំនងរវាងស្ថាប័នទាំងនោះ ដើម្បីសម្រេចបេសកម្មរបស់សមាគម៕