ក្រុមហ៊ុនអចលនទ្រព្យចិន Kaisa ត្រៀមប្រកាសពីការខាតបង់ធំបំផុតប្រចាំឆមាសទីមួយ

អន្តរជាតិ

ក្រុមហ៊ុនអចលនទ្រព្យចិន Kaisa Group បានប្រកាសកាលពីថ្ងៃទី២២ ខែសីហាថា ពួកគេកំពុងត្រៀមបង្ហាញទិន្នន័យប្រចាំឆមាសទីមួយ ដែលត្រូវបានគេរំពឹងទុកថា នឹងមានការខាតបង់ធំបំផុត ដែលក្រុមហ៊ុនមួយនេះមិនធ្លាប់ជួបពីមុន។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាមការចុះផ្សាយពីសារព័ត៌មាន CNA បានបង្ហាញថា ក្រុមហ៊ុន Kaisa ទំនងជួបប្រទះការខាតបង់ ចន្លោះពី ៨,៨ ទៅ ៩,៨ពាន់លានយ៉ន់ ប្រហែល ១,២ ទៅ ១,៤ពាន់លានដុល្លារ។

ការខាតបង់ដ៏សម្បើមរបស់ក្រុមហ៊ុនមួយនេះ គឺបណ្ដាលមកពីការជាប់គាំងនៃវិស័យអចលនទ្រព្យចិន ដែលធ្វើឲ្យក្រុមហ៊ុនរកស៊ីលើវិស័យនេះជាច្រើន សុទ្ធតែជួបនូវបញ្ហា និងបានបិទទ្វារក្រុមហ៊ុនអស់យ៉ាងច្រើនថែមទៀត។

គួររំលឹកបន្តិចថា វិស័យអចលនទ្រព្យ គឺជាសូចនាករយ៉ាងសំខាន់មួយ ដែលជួយទ្រទ្រង់ដល់កំណើនសេដ្ឋកិច្ចចិន តែវាបានជួបនូវហានិភ័យធ្ងន់កាលពីឆ្នាំ២០២១ ដែលធ្វើឲ្យអត្រាលក់ក្នុងវិស័យនេះ បន្តដាំក្បាលចុះប៉ុន្មានឆ្នាំចុងក្រោយ៕