មកស្គាល់ធនាគារឈានមុខក្នុងស្រុក ផ្តល់កម្ចីងាយស្រួល និងគាំទ្រអាជីវកម្មច្រើនវិស័យ

សង្គម​ និង​សេដ្ឋកិច្ច

ក្នុងលក្ខខណ្ឌបរិយាកាសសេដ្ឋកិច្ចក្នុងប្រទេសកម្ពុជា ហាក់ត្រលប់មកភាពប្រសើរឡើងវិញ អាជីវករខ្មែរចាប់ផ្ដើមពង្រីកអាជីវកម្មរបស់ខ្លួនជាបន្ដបន្ទាប់ ប៉ុន្ដែកត្ដាដើមទុនសម្រាប់វិនិយោគនៅតែជាកត្ដារាំងស្ទះ។ ឆ្លើយតបទៅនឹងស្ថានភាពបច្ចុប្បន្ន ធនាគារ ជីប ម៉ុង មានការយល់ច្បាស់យ៉ាងខ្លាំងចំពោះតម្រូវការ និងកត្ដាដែលជួយជម្រុញឱ្យការពង្រីកអាជីវកម្មរបស់ប្រជាពលរដ្ជខ្មែរ មានភាពជោគជ័យ និង អាចឈរបានគង់វង្សយូរអង្វែង។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ដើម្បីសម្រួលដល់ស្ថានការណ៍លំបាកមួយនេះ ធនាគារ​ ជីប ម៉ុង បានផ្ដល់នូវកម្ចីអាជីវកម្មខ្នាតតូច និងមធ្យម ដែលមានអត្រាការប្រាក់ត្រឹមតែ 0.75% ក្នុងមួយខែ ជាមួយ ភាពបត់បែន ជាពិសេសឯកសារមានភាពងាយស្រួល និង កម្ចីឆាប់រហ័ស ដែលផ្ដល់ឱកាសឱ្យម្ចាស់អាជីវកម្មអាចមានលទ្ធភាពពន្លឿនការពង្រីកអាជីវកម្មរបស់ខ្លួន ប្រកបដោយភាពជឿជាក់។ ក្នុងនោះធនាគារ ជីប ម៉ុង ប្ដេជ្ញាចិត្ដក្នុងការជួយជ្រោមជ្រែងដល់ម្ចាស់សហគ្រាសគ្រប់ទំហំ ជាមួយនឹងសេវាកម្មអតិថិជនដ៏ល្អ និងរហ័ស។  

គួរឲ្យសម្គាល់ផងដែរថា ធនាគារ ជីប ម៉ុង ជាធនាគារដែលមានគ្រឹះដ៏រឹងមាំ និងដើរតាមគន្លងជោគជ័យរបស់ ជីប ម៉ុង តាំងពីឆ្នាំ១៩៨២ ព្រមទាំងមានម្ចាស់ភាគហ៊ុនដែលមានចក្ខុវិស័យវែងឆ្ងាយ ជាមួយប្រវត្តិបទពិសោធន៍រាប់សិបឆ្នាំគ្រប់គ្រងរហូតដល់១៤ពាណិជ្ជកម្មក្នុងប្រទេសកម្ពុជា។

សម្រាប់ព័ត៌មានបន្ថែមអំពីកម្ចីអាជីវកម្មខ្នាតតូច និង ធម្យមរបស់ធនាគារ ជីប ម៉ុង សូមទាក់ទង​មកកាន់៖ 081 811 911 / 066 811 911។