ក្រុមហ៊ុន Walmart Inc ទទួលបានទឹកប្រាក់ប្រហែល ៣,៦ពាន់លានដុល្លារ បន្ទាប់ពីលក់ភាគហ៊ុនយ៉ាងសម្បើមនៅក្នុងក្រុមហ៊ុនខ្នាតយក្សចិន JD.com Inc ដែលធ្វើឲ្យទំនាក់ទំនងដៃគូរកស៊ី ៨ឆ្នាំ រវាងក្រុមហ៊ុនទាំង២ ហាក់ជួបប្រទះភាពល្អក់កករ។
សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព
យោងតាមការចុះផ្សាយពីសារព័ត៌មាន Bloomberg បានបង្ហាញថា ក្រុមហ៊ុនលក់រាយខ្នាតយក្សអាមេរិក បានលក់ភាគហ៊ុនប្រមាណ ១៤៤,៥លានហ៊ុន ក្នុងតម្លៃជិត ២៥ដុល្លារក្នុងមួយហ៊ុន។
ការបញ្ចេញភាគហ៊ុនដ៏ច្រើនរបស់ក្រុមហ៊ុន Walmart បានជះឥទ្ធិពលយ៉ាងខ្លាំង ដល់ក្រុមហ៊ុន JD ពោលត្រឹមរយៈពេលមួយថ្ងៃប៉ុណ្ណោះ តម្លៃហ៊ុនរបស់ក្រុមហ៊ុនចិន បានថយចុះរហូតដល់ ១២% ឯណោះ។
សូមជម្រាបដែរថា ដើម្បីទប់ស្កាត់កុំឲ្យតម្លៃហ៊ុនបន្តថយចុះបែបនេះ ក្រុមហ៊ុន JD ក៏បានដកលុយជិត ៤០០លានដុល្លារ ដើម្បីទិញភាគហ៊ុនពីក្រុមវិនិយោគិនមកវិញផងដែរ៕