ក្រុមហ៊ុនបណ្ដាញសង្គម X របស់មហាសេដ្ឋីមានបំផុតលើលោក Elon Musk នឹងផ្លាស់ប្ដូរទីស្នាក់ការកណ្ដាលថ្មី ពីទីក្រុង San Francisco នាពេលឆាប់ៗនេះ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន The Straits Times។
ក្រុមហ៊ុន X នឹងធ្វើការផ្ទេរបុគ្គលិកទាំងអស់របស់ខ្លួនពីទីក្រុង San Francisco ទៅកាន់ការិយាល័យ នៅទីក្រុង Palo Alto និង San Jose នៃរដ្ឋកាលីហ្វ័រញ៉ា ក្នុងរយៈពេលប៉ុន្មានសប្ដាហ៍ខាងមុខ ខណៈទីស្នាក់ការកណ្ដាលថ្មី នឹងលេចរូបរាងនៅក្នុងរដ្ឋតិចសាស់វិញ។
ទន្ទឹមនឹងនោះ ការចាកចេញរបស់ក្រុមហ៊ុន X បែរជាមិនបានធ្វើឲ្យរដ្ឋបាលនៃទីក្រុង San Francisco ខ្វាយខ្វល់ទៅវិញ ពោលពួកគេបែរជាលើកឡើងថា ការចាកចេញមួយនេះ គឺជារឿងល្អទៅវិញ។
គួររំលឹកដែរថា មហាសេដ្ឋី Elon Musk និងរដ្ឋបាលទីក្រុង San Francisco មិនសូវជាត្រូវរ៉ូវគ្នាប៉ុន្មានឡើយ ដ្បិតកន្លងមកកំពូលអ្នកមានរូបនេះ តែងតែធ្វើការរិះគន់ទៅលើរដ្ឋបាលក្នុងតំបន់ អំពីបញ្ហារឿងពន្ធ និងគោលនយោបាយមួយចំនួន ដែលមិនមានភាពបន់បែនទាល់តែសោះ៕